មិនសរសើរមិនបាន! ថៅកែហាង Beauty Store ឆ្នាំ ២០១០ ខ្ញុំឈរនៅពីមុខបន្ទប់ជួលតំលៃ ៣០ដុល្លារ ២០២១ ខ្ញុំឈរនៅពីមុខផ្ទះវិឡា តំលៃខ្ទង់លាន…..

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តជាច្រើនបានស្គាល់ច្បាស់ហើយថា ថៅកែហាងកែសម្ផស្ស Beauty Store ដែលមានគណនីហ្វេសប៊ុកឈ្មោះថា «Ngoun Xiang» ក្រោយពីទទួលបាននូវការគាំទ្រជាច្រើនពីសំណាក់មហាជន ក៏ដូចជាជោគជ័យយ៉ាងខ្លាំង លើមុខជំនួញរបស់ខ្លួនរួចមក ក៏បានបន្តបើកសាខាជាច្រើនកន្លែងទៀតផងដែរ ទូរទាំងប្រទេសកម្ពុជា កាន់តែពិសេសព្រមទាំងបានផ្តល់ឱកាសដល់សិស្សក្រីក្រអាចចូលរៀនខាងផ្នែកសាឡនដោយឥតគិតថ្លៃផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កាលពីពេលថ្មីៗមកនេះ ថៅកែហាងកែសម្ផស្ស Beauty Store រូបនេះ បានទម្លាយរូបភាពពីរសន្លឹកកាលពី ១១ ឆ្នាំមុន កាលដែលខ្លួននៅវ័យក្មេង និងមានជីវភាពខ្វះខាត ដោយបានរស់នៅក្នុងបន្ទប់ជួលតម្លៃត្រឹមតែ ៣០ដុល្លារប៉ុណ្ណោះ។ ក្រោយពីការខិតខំតស៊ូអត់ធ្មត់ ព្យាយាមអស់រយៈពេលជាង ១០ ឆ្នាំមកនេះ ឃើញថាថៅកែហាងរូបនេះក៏បានផ្លាស់ប្តូរខ្លួនយ៉ាងអស្ចារ្យតែម្តង គួរឲ្យសរសើរខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នងនោះផងដែរ ថៅកែហាងកែសម្ផស្ស រូបនេះ បានលើកឡើងឲ្យដឹងថា៖ “2010 ខ្ញុំឈរនៅពីមុខបន្ទប់ជួលតំលៃ30$ 2021 ខ្ញុំឈរនៅពីមុខផ្ទះវិឡា តំលៃខ្ទង់លាន$$$ តេីរយះពេល10ឆ្នាំមកនេះ អ្នកទាំងអស់គ្នាឈរនៅចំនុចណាហេីយ? សូម ប្រេីពេលវេលាអោយមានតំលៃ និងប្រេីអោយអស់លទ្ធភាព ឈប់ប្រេីពាក្យ ចាំសិន តិចទៀតសិន រវល់សិន -ល- កាន់តែខ្ពស់ កាន់តែឱន”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះផងដែរ ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការកោតសរសើរយ៉ាងខ្លាំង ដល់ថ្នាក់អ្នកខ្លះបាននាំគ្នាចូលទៅ ខំមិន ថា៖ “ការតស៊ូពិតជាបានសម្រេចមែនបង, មានន័យណាស់ឆឺ, មាននយ័ល្អណាស់, ពិតជាអស្ចារ្យមែន, សូមសរសើរដោយស្មោះត្រង់, ពិតជាមានន័យណាស់”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment