គំរូល្អមែន! ទំនេរដៃពីការងារ ភរិយាអភិបាលខេត្តព្រះសីហនុ តែងតែឆ្លៀតពេលធ្វើរឿងមួយនេះ ជូនក្មេងៗកំព្រា

ហ្វេសប៊ុក៖ មហាជនជាច្រើនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក តែងតែស្ញើចសរសើរនូវការលះបង់របស់លោកជំទាវ អ៊ូ ពៅធីតា ដែលជាភរិយាអភិបាលខេត្តព្រះសីហនុ ដែលលោកជំទាវតែងតែឆ្លៀតពេលទំនេរពីកិច្ចការរបស់ខ្លួន ធ្វើនំ និង បង្អែមផ្សេងៗជាច្រើនមុខ ដោយផ្ទាល់ដៃ ដើម្បីចែកជូនកុមារកំព្រានៅតាមអង្គការ ជាពិសេសគឺអង្គការម្លប់តាប៉ាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កាលពីថ្ងៃសែនព្រះខែកន្លងទៅ លោកជំទាវបានធ្វើនំសែនលោកខែ ក៏ដូចជាបង្អែមគ្រាប់ឈូក ផ្ញើជូនក្មេងៗនៅអង្គការផងដែរ ដោយលោកជំទាវ ពុំអាចយកទៅដោយផ្ទាល់បាន ដោយសារបរិបទកូវីដ១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះ លោកជំទាវតែងតែធ្វើជូនជាបន្តបន្ទាប់ជាហូរហែ ដែលមានដូចជានាំឃុកឃី ចម្អិនដោយផ្ទាល់ដៃ ជាដើម សម្រាប់ចែកជូនកុមារកំព្រា ព្រមទាំងចែករំលែកនូវក្តីស្រលាញ់ដ៏បរិសុទ្ធ តាមរយៈនំដ៏មានអត្ថន័យនេះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈការឆ្លៀតពេលវេលដ៏មានតម្លៃ លះបង់ធ្វើរឿងទាំងនេះ បានធ្វើឲ្យមហាជននាំគ្នា កោតសរសើរលោកជំទាវមិនដាច់ពីមាត់ឡើយ ដែលមានចំណេះដឹងខ្ពង់ខ្ពស់ ប្រកបដោយចរិយាថ្លៃថ្នូរ ស៏ក្តិសមជាភរិយាថ្នាក់ដឹកនាំ ដែលប្រជាជនខ្មែរគោរពស្រលាញ់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment