ញ៉ាក់សាច់! តេង ដាណា ហៅ អាម៉ី ត្រូវបានគូដណ្តឹង surprise រថយន្ត Roll Royce Ghost ដែលមានតម្លៃខ្ពស់កប់ពពក ក្នុងថ្ងៃ anniversary…(មានវីដេអូ)

ភ្នំពេញ៖ ដូចដែលពុកម៉ែបងប្អូនបានដឹងច្បាស់ហើយថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ទើបតែកន្លងផុតមកនេះ គេបានឃើញ កញ្ញា តេង ដាណា ប្អូន អាជី ដែលគេស្កាល់ឈ្មោះថា (អាម៉ី) បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយបុរសស្រស់សង្ហារម្នាក់ឈ្មោះថា សម្បត្តិមធូរ៉ា ហៅ ខេវិន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ លោកអ៊ឹម ជីវ៉ា បានសរសេរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកដូច្នេះថា៖ “វ៉ៅ គ្រាន់តែ ថ្លៃបណ្តាការជំនូនទឹកដោះភ្ជាប់ពាក្យអាមុីប្អូនអាជី គឺទទួលបាន ៩៩៩៩៩ ដុល្លារ ស្មើ និង ៤០០ ០០០ ០០០ រៀល ( បួនរយលានរៀល ) និងចិញ្ចៀនពេជ្រ ២០មុឺន ដុល្លារ !

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅមុននេះបន្តិច នាថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២១ នេះ គូស្នេហ៍មួយគូនេះ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាថ្មីម្តងទៀតហើយ ក្រោយពីបានឃើញលោក Kelvin បានទិញរថយន្តម៉ាក Roll Royce Ghost មក surprise អានាគតភរិយា គឺកញ្ញា តេង ដាណា ហៅថា (អាម៉ី)។ នេះបើយោងតាមរយៈគេហទំព័រហ្វេសប៊ុកឈ្មោះថា សិល្បករកម្ពុជា និង សង្គម Cambodia artists and society។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ គណនីហ្វេសប៊ុកខាងលើនេះ ក៏បានបញ្ជាក់បន្ថែមទៀតថា៖ “Wow តេង ដាណា ប្អូនស្រី អាជី ត្រូវបានគូរដណ្តឹង surprise រថយន្ត Roll Royce Ghost ដែលមានតម្លែខ្ពស់កប់ពពកក្នុងថ្ងៃ anniversary !

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ពាក្យមិនបានប៉ុន្មានខែផងស្រាប់តែកញ្ញា តេង ដាណា ដែលជាប្អូនស្រីអាជីទទួលបានការដូរថយន្តតម្លៃកប់ពពកពី គូរដណ្តឹងរបស់ខ្លួន មុនថ្ងៃភ្ជុំបិណ្ឌ ដើម្បីរំលឹក anniversary ដែលអ្នកទាំងពីបានស្រលាញ់គ្នា ។

កញ្ញា តេង ដាណា បាននិយាយថា នាងពិតជាមានចិត្តសប្បាយរីករាយដែលគូរដណ្តឹងនាងបានទិញការដូនូវរថយន្តដ៏ទំនើបមួយនេះក្នុងថ្ងៃ Anniversary ! នាងពិតជារំភើបខ្លាំងណាស់ ។

កញ្ញា តេងដាណាបានបញ្ជាក់ថា នៅខែក្រោយនាងនិងបើក មជ្ឈមណ្ឌលកែសម្ភស្សបន្ថែមទៀត ដែលចំណាយទឹកប្រាក់អស់ជាច្រើនផងដែរ ។

សូមបញ្ជាក់ផងដែរថា កញ្ញា តេង ដាណា និងលោក សម្បត្តិមធូរ៉ាហៅខេវិន ទើបតែភ្ជាប់ពាក្យនៅខែមិថុនាប៉ុន្មានខែមុនតែប៉ុណ្ណោះ តែការស្រលាញ់របស់អ្នកទាំពីរពោពេញដោយក្តីផ្អែមល្ហែមនិងស្អិតរមួតដូចស្ករតាំងម៉ែ”៕

Related posts

Leave a Comment