អីយ៉ា ក្រោយបាត់មុខពីសិល្បៈ តាមពិតតារាចម្រៀង ម៉េង ប៊ុនលី សំងំធ្វើជាថៅកែហាង នៅខេត្តមួយនេះសោះ

ហ្វេសប៊ុក៖ សូមរំឭកកាលពីប្រមាណជា ២០ ឆ្នាំ មុន មហាជនដែលនិយមគាំទ្រតារាចម្រៀងប្រចាំផលិតកម្ម SSB ដោយមានលោក ហ្វៃ សំអាង ជាចាងហ្វាងនោះ ប្រាកដជាបានស្គាល់ច្បាសហើយលោក ម៉េង ប៊ុនលី ដែលជាបងប្រុសបង្កើតរបស់តារាចម្រៀង លោក ម៉េង ប៊ុនឡូ ជាក់ជាមិនខាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលនោះគេចាំបានថា តារាចម្រៀងលោក ម៉េង ប៊ុនលី ក៏ស្ថិតក្នុងលំដាប់តារាប្រុសទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់មហាជន ជាមួយនឹងទឹកដមសំឡេងយ៉ាងពិរោះរណ្តំរបស់លោក ដោយរូបលោកអាចច្រៀងបានទាំងបទស័មយ និង បុរណផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះបទចម្រៀងល្បីៗ ដែលបានធ្វើឲ្យរូបលោក ម៉េង ប៊ុនលី ទទួលបានប្រជាប្រិយភាពនោះមានដូចជាបទ «សម្តីចងុក្រោយ» បទ «ស្រីចិត្តមិនស្មោះ» បទ «ថ្ពាល់អូនក្រហម» និង បទជាច្រើនទៀត ដោយមានទាំងការបកស្រាយរួមគ្នានឹង លោក ម៉េង ប៊ុនឡូ ដែលជាប្អូនប្រុសរបស់លោកផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ទោះបីជាបន្តលើអាជីពសិល្បៈក៏ពិតមែន ប៉ុន្តែលោក ម៉េង ប៊ុនលី មិនសូវបានបង្ហាញវត្តមាននៅក្នុងកម្មវិធីកម្សាន្តនានាតាមកញ្ចក់ទូរទស្សន៍នោះឡើយ តែលោកក៏បានបង្ហាញវត្តមានក្នុងកម្មវិធីតូច ធំ នៅក្រៅទូរទស្សន៍ច្រើនជាង។ តែយ៉ាងណាក៏ដោយ កាលពីអំឡុងឆ្នាំ ២០១៩ លោក ម៉េង ប៊ុនលី និង ប្អូនប្រុស ក៏បានទៅចូលរួមសម្តែងនៅឯសហរដ្ឋអាមេរិកផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង បច្ចុប្បន្ននេះ លោក ម៉េង ប៊ុនលី ក៏ពុំទាន់បានបង្ហាញវត្តមានក្នុងការចេញចម្រៀងថ្មីៗនោះឡើយ ក៏ព្រោះតែការរំខានពីការរាតត្បាតជំងឺកូវីដ១៩ ហើយលោក ម៉េង ប៊ុនលី កំពុងតែរស់នៅឯខេត្តកណ្តាល និង មានងារជាថៅកែហាងមួយកន្លែងនៅទីនេះផងដែរ ដោយាមានឈ្មោះយីហោថា «រាជនីពោះគោ»៕

Related posts

Leave a Comment