អីយ៉ា ចំថ្ងៃភ្ជុំធំ សុខ លីន បាននាំប៉ាៗ និងកូនប្រុសបណ្តូលចិត្ត ដល់ អង្គរវត្ត ថែមទាំងបានដាក់ប៉ុន្មានប៉ុស្តិ៍នេះ ស្អាតៗណាស់ ឆ្លៀតភ្ជាប់សារយ៉ាងមានន័យថា…

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តជាច្រើនពិតជាបានស្គាល់ហើយថា សុខ លីន គឺជាតារា Tik Tok ម្នាក់ដ៏ល្បីឈ្មោះ និងមានរូបសម្រស់ស្អាត ព្រមទាំងទទួលបានការគាំទ្រយ៉ាងពីសំណាក់មហាជនមិនតិចនាក់នោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ព្រោះតែនឹករឭកកូនខ្លាំងពេក នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ ទើបតែកន្លងផុតថ្មីៗនេះ គេបានឃើញ សុខ លីន បានជួបកូនប្រុសម្តងទៀតហើយ ហើយថែមទាំងបាននាំដើរទៅដល់ខេត្តសៀមរាប (អង្គរ) ថែមទៀតផង មើលទៅពីរនាក់ម្តាយកូនមានភាពស្និតស្នាល និងកក់ក្តៅខ្លាំងដល់ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ នេះ សុខ លីន បានបង្ហោះរូបថតស្អាតៗជាច្រើនសន្លឹក ដែលថតជាមួយ ឪពុកបកើតរបស់ខ្លួន និងកូនប្រុសសំណព្វចិត្ត ថែមទាំងពោលពាក្យដ៏មួយឃ្លាយ៉ាងមានន័យថា៖ “ក្ដីសុខគ្រួសារគឺជាជីវិតខ្ញុំ”។ សុខ លីន បន្ថែមទៀតថា៖ “ក្ដីសុខរបស់កូនៗ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញរូបភាពភ្លាមនេះភ្លាម ធ្វើឲ្យហ្វេនៗជាច្រើន បានបញ្ចេញអារម្មណ៍ពិតៗថា៖ “កូនល្អ សែនស្រលាញ់លីនខ្លាំងណាស់, សេចក្ដីសុខក្រុមគ្រួសារយើងយើងជាអ្នកបង្កើត, ប៉ាកសង្ហាទៀត, មានក្ដីសុខខ្លាំងណាស់បងស្រី, ស្អាតទាំងអស់គ្នា, ចូលចិត្តបងណាស់, មានន័យណាស់មួយសន្លឹកនេះ”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment