តារាចម្រៀងលោក ជ័យ សុវ៉ាត រៀបរាប់ទាំងទឹកភ្នែកសស្រាក់ ខណៈពុងទម្លាយរឿងដ៏សែនឈឺចាប់ ដក់ជាប់ក្នុងទ្រូងគ្មានថ្ងៃភ្លេចបាន…(មានវីដេអូ)

ហ្វេសប៊ុក៖ មហាជនជាច្រើនក៏ដូចជាអ្នកគាំទ្របានស្គាល់ហើយពី តារាចម្រៀងប្រុសដ៏ល្បីឈ្មោះលោក ជ័យ សុវ៉ាត ដែលជាអតីតម្ចាស់ជ័យលាភីក្នុងកម្មវិធីប្រឡងចម្រៀង «ផ្កាយរះក្នុងសួន» ហើយរូបលោក ក៏បានក្លាយជាតារាចម្រៀងនៅក្នុងប្រចាំផលិតកម្មសាន់ដេ ដែលទទួលបានការស្រាលាញ់គាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើន តាមរយៈបទចម្រៀងរបស់លោក ជាច្រើនបទ ជាពិសេសនោះគឺបទ «ស្រលាញ់អូនដល់កាន់ឈើច្រត់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត អ្វីដែលកាន់តែធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ស្រលាញ់គាំទ្រ និងស្ងើចសរសើរដល់តារាចម្រៀងប្រុសរូនេះ យ៉ាងខ្លាំងទៀតនោះ គឺកាលពីដើមឆ្នាំ ២០២១ នេះ ដោយសារមានការរីករាលដានៃជំងឺកូវីដ១៩ ខ្លាំងគេក៏បានឃើញ តារាចម្រៀងប្រុសរូបនេះបាន ទម្លាក់ការងារសិល្បៈចោលបានងាកមកតុបតែងខ្លួនក្នុងសម្លៀកបំពាក់ជាគ្រូពេទ្យជួរមុខ ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដនៃជំងឺកូវីដ១៩ ដោយលះបង់កម្លាំងកាយចិត្ត ជួយដល់បងប្អូនប្រជាជនខ្មែរក្នុងស្ថានភាពជំងឺកូវីដ១៩ នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក មហាជនក៏ដូចជាអ្នកគាំទ្រ ដែលធ្លាប់តែបានដឹងបានឃើញពីសមត្ថភាបក្នុងអាជីពសិល្បៈ ព្រមទាំងទឹកចិត្តដ៏ល្អប្រពៃរបស់ តារាចម្រៀងប្រុសរូបនេះ ប៉ុន្តែមានរឿងរ៉ាវដ៏កំសត់មួយដែល មានជនអ្នកគាំទ្រមួយចំនួនអាចនឹងមិនធ្លាប់បានដឹង នៅពីក្រោយនៃភាពជោគជ័យ និងស្នាមញញឹមរបស់លោក គឺរូបលោក មានរឿងរ៉ាវដ៏ឈឺចាប់ដក់ជាប់ក្នុងចិត្តមួយ ដែលធ្វើឲ្យរូបលោកមិនអាចបំភ្លេចបានពាក់ព័ន្ធជីវិតគ្រួសាររបស់លោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងកាលពីពេលថ្មីៗមកនេះ នៅក្នុងកិច្ចសម្ភាសន៍មួយរបស់កម្មវិធី តារាចម្រៀងប្រុសរូបនេះក៏បានធ្វើការទម្លាយរឿងរ៉ាវដ៏កំសត់ក្នុងជីវិតរបស់លោក ដែលលោក បានឲ្យដឹងថា លោក ជាមនុស្សដែលខ្វះភាពកក់ក្តៅបំផុត មិនដែលធ្លាប់ស្គាល់ថាសេចក្តីស្រលាញ់ថ្នាក់ថ្នមពីឪពុកម្តាយដូចគេ ដែលមិនធ្លាប់សូម្បីតែជួបមុខឪពុក ហើយម្តាយរបស់លោក ក៏បានចែកឋានចោល ដែលកន្លងទៅ លោកជាក្មេងដែលទទួលបានការចិញ្ចឹមមើលថែ និងផ្គត់ផ្គង់ការរៀនសូត្រពីអង្គការមួយនៅរាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានេះផងដែរ តារាចម្រៀងប្រុសរូបនេះ បានធ្វើការរៀបរាប់ទាំងទឹកភ្នែកសស្រាក់ ដោយបាននិយាយថា៖ “តូចចិត្ដចំពោះខ្លួនឯង ដែលខ្ញុំកើតមក សូម្បីឱពុកម្ដាយក៏ខ្ញុំអត់បានស្គាល់ ខ្ញុំអត់បានឃើញមុខឪពុកខ្ញុំ ថាមុខគាត់បែបណា ហើយសូម្បីម្ដាយខ្ញុំ ជួបគាត់តែរយៈពេលខ្លី ក៏គាត់ស្លាប់ចោលខ្ញុំទៀត ខ្ញុំអត់ស្គាល់ភាពកក់ក្តៅ ភាពស្រឡាញ់ពីឪពុកម្ដាយដូចក្មេងគេទេ”៕

សូមចុចLinkទីនេះដើម្បីទស្សនាវីដេអូ។

Related posts

Leave a Comment