ឃ្លាតឆ្ងាយពីសិល្បៈច្រើនឆ្នាំ តែ កែវ កល្យាណ និង ចាន់ ចរិយា នៅរក្សាទំនាក់ទំនងមួយនេះ គួរឲ្យសរសើរណាស់

ហ្វេសប៊ុក៖ សូមនាំពុកម៉ែបងប្អូនរំឭកទៅដល់អំឡុងឆ្នាំ ១៩៩០ និង អំឡុងឆ្នាំ ២០០០ មហាជនជាច្រើនពិតជាបានស្គាល់ហើយតារាភាពយន្តជើងចាស់អ្នកនាង កែវ កល្យាណ និង តារាចម្រៀង អ្នកនាង ចាន់ ចរិយា។ កាលនោះ បើទោះជាមានជំនាញក្នុងសិល្បៈផ្សេងគ្នាក៏ពិតមែន ប៉ុន្តែអ្នកនាង កែវ កល្យាណ និង អ្នកនាង ចាន់ ចរិយា ពិតជាទទួលបានជ្រជាប្រិយភាពយ៉ាងខ្លាំងពីអ្នកគាំទ្រមិនខុសគ្នាប៉ុន្មាននោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បច្ចុប្បន្ននេះ តារាភាពយន្ត កែវ កល្យាណ និង តារាចម្រៀង ចាន់ ចរិយា ក៏បានបាត់មុខលើកញ្ចក់ទូរទស្សន៍អស់រយៈពេលជាច្រើនឆ្នាំហើយដែរ ដោយម្នាក់ៗបានចាប់យកអាជីពក្រៅសិល្បៈរៀងៗខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានេះផងដែរ អ្នកនាង កែវ កល្យាណ កំពុងតែរស់នៅក្នុងនាមជាអ្នកម្តាយចិញ្ចឹមមើលថែកូនប្រុសស្រីយ៉ាងល្អ រីឯ អ្នកនាង ចាន់ ចរិយា មានតួនាទីមុខងារជាអ្នកជំនួយការនៅស្នងការឃោសនាព័ត៌មាន ដែលពាក់ស័ក្តិ ៤ ជាអ្នកនិពន្ធបទចម្រៀង និង ជាអ្នកអប់រំចិត្តសាស្រ្ត នៅក្នុងបញ្ជាការដ្ឋានអង្គរក្ស ហើយអ្នកនាងក៏មានទទួលរៀបចំភ្លេងសម័យ និង បុរាណក្នុងកម្មវិធីផ្សេងៗផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ក្រឡេកទៅមើលមិត្តភាពរបស់ អ្នកនាង កែវ កល្យាណ និង អ្នកនាង ចាន់ ចរិយា ឯនោះវិញ ក្រោយពីបញ្ចប់អាជីពលើវិថីសិល្បៈដូចគ្នា តារាភាពយន្ត និង តារាចម្រៀង ២ រូប ខាងលើនេះ ហាក់នៅតែមិនទាន់បញ្ចប់មិត្តភាពនឹងគ្នានោះឡើយ ពោលគឺសព្វថ្ងៃ អ្នកនាង កែវ កល្យាណ និង អ្នកនាង ចាន់ ចរិយា នៅរាប់អានគ្នាដូចសាច់ញាតិបង្កើតយ៉ាងដូច្នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿយៗ គេតែងឃើញអ្នកនាង កែវ កល្យាណ និង អ្នកនាង ចាន់ ចរិយា តែជួយជុំគ្នាជាលក្ខណៈគ្រួសារ និង ធ្វើដំណើរកម្សាន្តរួមគ្នាទាំងទីជិតទីឆ្ងាយ មើលទៅពិតជាដូចគ្រួសារតែមួយអ៊ីចឹង និង ពោរពេញដោយសុភមង្គលនិងមានភាពស្និតស្នាលជាខ្លាមង៕

Related posts

Leave a Comment