ចំថ្ងៃកាន់បិណ្ឌ១៤ ពូម៉ៅ នឹករឭកកូនខ្លាំងពេក បានត្រឹមបង្ហោះរូបចាស់ៗពីរសន្លឹកឡើងវិញ ព្រមទាំងបានពោលពាក្យយ៉ាងកំសត់ ថា…..

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែបងប្អូនបានដឹងហើយថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ទើបតែកន្លងផុតថ្មីៗមកនេះ មហាជនជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយឃើញ ឧកញ៉ា ហ៊ឹង បញ្ញារិទ្ធ ហៅ (ពូម៉ៅ) បានសម្រេចចិត្តទៅបួសមួយរយៈ ដើម្បីយកធម៌យកអាមកដាក់ក្នុងខ្លួន និងរកអ្វីដែលស្ងប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុននឹងទៅបួស ពូម៉ៅ ក៏បានបង្ហោះវីដេអួមួយទៀត ដើម្បីផ្ញើជូន អ្នកស្រី ទ្រី ដាណា ដែលជាភរិយា បណ្តូលចិត្តរបស់លោក ដោយធ្វើការ សុំទោសជាសាធារណៈ ថែមទាំងបានសន្យានឹងធ្វើការកែប្រែ រាល់កំហុសរបស់ខ្លួន ព្រមទាំងមានបំណងត្រឡប់ ទៅមើលថែប្រពន្ធកូនដូចដើមវិញផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១ ចំថ្ងៃកាន់បិណ្ឌ១ លោកបងម៉ៅ ដល់ថ្ងៃលាចាសិក្ខាបទ (សឹក) វិញហើយ មើលទៅពិតជាស្រស់ស្រាយអារម្មណ៍ខ្លាំងណាស់ ក្រោយបួសបាន៧ថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បួសមិនទាន់បានប៉ុន្មានថ្ងៃស្រួលបួលផង ស្រាប់តែថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២១ ចំថ្ងៃកាន់បិណ្ឌ១ គេបានឃើញ លោកបងម៉ៅ បានលាចាសិក្ខាបទ វិញហើយ។ នេះបើយោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា «N.N.P» បានបញ្ជាក់បន្ថែមទៀតថា៖ “ពូមៅសិកវិញហើយបងប្អូន”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ គេក៏បានឃើញគណនីហ្វេសប៊ុកមួយទៀតឈ្មោះថា «Sothea RaOne» ក៏បានបង្ហោះរូបភាពខ្លះៗ និងវីដេអូ ដែលបង្ហាញពីសកម្មភាព លោកបងម៉ៅ កំពុង លាចាសិក្ខាបទ ហើយថែមទាំងនិយាយប្រាប់ថា៖ “ក្រោយភ្លៀងមេឃនិងស្រលះល្អ”។

លុះមកដល់ព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ នេះ ចំថ្ងៃបិណ្ឌ១៤ ពូម៉ៅ នឹករឭកកូនខ្លាំងពេក បានត្រឹមបង្ហោះរូបថតចាស់ៗពីរសន្លឹកឡើងវិញ ព្រមទាំងពោលពាក្យយ៉ាងកំសត់ បែបនេះថា៖

“គេនៅជិតកូនគេមិនពិបាកដូចប៉ាទេ ប៉ានឹកកូន បានត្រឹមមេីលរូបថត ចង់យកកូនមកលេងផ្ទះលោកតាលោកយាយកូនក៍មិនបានទៀត ។ រដូវភ្ជុំសូមកូនប៉ាមានសុខភាពល្អ ប្រជ្ញាឆ្លាតវៃ” ។

ក្រោយឃើញសារ និងរូបភាពចាស់ៗពីរសន្លឹកនេះភ្លាម ធ្វើឲ្យអ្នកគាំទ្រ បានបង្ហាញអារម្មណ៍ចេញមកថា៖ “ស៊ូស៊ូ ជួនពរឆាប់ជួបជុំគ្រួសារវិញរិទ្ធ, ជូនពរអោយឆាប់បានជួបជុំគ្រួសារវិញ, ស៊ូៗបង, ខ្ញុំពិតជាយល់អរម្មណ៍នេះណាស់ ព្រោះវាធ្លាប់កើតចំពោះរូបខ្ញុំដែរ, ស៊ូៗបង, អូនប៊ីមិនដឹងនឹកបងយ៉ាងណាទេ”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment