អីយ៉ា ចំថ្ងៃកាន់បិណ្ឌ១៣ អ៊ីវ៉ា ដាក់ប៉ុន្មានប៉ុស្តិ៍នេះ ឡើងស្អាតដូចក្មេង ១៥ ឆ្នាំ អ៊ីចឹង ថែមទាំងបានភ្ជាប់សារជូនពរយ៉ាងមានន័យថា…

ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបស្គាល់រួចមកហើយពី កញ្ញា អ៊ីវ៉ា ជាតារាចម្រៀងស្រីប្រចាំផលិតកម្មសាន់ដេរ ដែលមានសម្លេងពីរោះផ្អែម ស្រទន់ ដែលតែងតែធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាមហាជនជាច្រើនបានសរសើរពីសមត្ថភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយអ្វីដែលគួរឱ្យកត់សម្គាល់គឺរបៀបនៃការតុបតែងខ្លួនបែបសុភាពៗ ដែលអាចនិយាយបានថា មិនធ្វើឱ្យទាស់ភ្នែករបស់អ្នកគាំទ្រនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត បើងាកទៅមើលរូបសម្រស់ តារាចម្រៀងស្រីរូបនេះវិញ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ តារារូបនេះកាន់តែស្រស់ស្អាតបែ្លកជាងមុន ហើយនៅតែអាចថែរាងឲ្យនៅស្លឹមបានដដែល មិនថាមុខមាត់ ឬស្បែកនោះទេ នៅតែក្មេងជាងវ័យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២១ នេះ ចំថ្ងៃកាន់បិណ្ឌ១៣ គេបានឃើញ កញ្ញា អ៊ីវ៉ា បានរៀបចំតុបតែងខ្លួនរៀបចង្ហាន់យកទៅវត្តយ៉ាងសមសួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នងនោះផងដែរ អ៊ីវ៉ា បានប្រាប់បន្ថែមទៀតថា៖ “ថ្ងៃបិណ្ឌទី13 សូមជូនបុណ្យដល់បងប្អូនទាំងអស់គ្នាផង ក្នុងឱកាសបុណ្យភ្ជុំសូមគោរពជូនពរដល់បងប្អូនទាំងអស់គ្នាជួបតែក្ដីសុខសប្បាយ សុខភាពល្អ សំណាងល្អ រកសុីទទួលទានមានបាន និងជៀសផុតពីជំងឺCOVID-19”។

ជាមួយគ្នានេះ ប្រិយមិត្តអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេកប៊ុកមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានឃើញតារាចម្រៀងសាន់ដេរូបនេះបានស្លៀកជាមួយនឹងអាវសសំពត់ខ្មៅ អមនឹងការតុបតែមុខយ៉ាងសុភាពរាបសារ ជាងនេះទៅទៀតរឹតតែធ្វើឲ្យតារាស្រីរូបនេះមើលទៅកាន់តែក្មេងដូចក្មេងស្រី១៥ដូច្នេះ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment