ចាំមើលអ្នកណាសរសើរខ្លះ! ទីបំផុត បទ «ទ្ធារបេះដូង» បានចេញជា MV ហើយ ដោយមួយបទនេះ ពេជ្រ សោភ លើកស្ទួយវប្បធម៌ស្ទើរគ្រប់ប្លង់….(មានវីដេអូ)

ភ្នំពេញ៖ ជាការពិតណាស់ បទចម្រៀងថ្មីមានចំណងជើងថា «ទ្ធារបេះដូង» បកស្រាយដោយអ្នកនាង ពេជ្រ សោភា ដែលទើបតែបានចេញផ្សាយកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ យើងឃើញថា ស្ដាប់ទៅពិតជាពិរោះលន្លង់លន្លោច ទាក់ទាញចិត្តមហាជន ក៏ដូចជាអ្នកគាំទ្រជាច្រើនខ្លាំងមែនទែន ពិសេសនោះគឺ MV ផ្ទាល់តែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយបទនេះដែរ គឺជាការនិពន្ធទំនុកច្រៀងដោយផ្ទាល់ ពេជ្រ សោភា ព្រមទាំងនិពន្ធបទភ្លេង និង សម្រូលតន្ត្រីដោយ អ៊ួយ និង Ozone3។ កាន់តែពិសេសនោះ មួយបទនេះ មិនត្រឹមតែពិរោះរណ្តំក្នុងចិត្តនោះទេ ថែមទាំងមានលាយឡំជាមួយ នឹងឧបករភ្លេងខ្មែរថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយក្នុងនោះ MV បទចម្រៀងមួយបទនេះ ពេជ្រ សោភា បានសហការជាមួយផលិតករ របស់ផលិតកម្មរស្មីហង្សមាស ហើយបានសម្រិតសម្រាំង រៀបចំសាច់រឿង និងប្លង់ថតបានយ៉ាងល្អស្ទើរគ្រប់ប្លង់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះ អ្វីដែលគ្រប់គ្នាកាន់តែពេញចិត្តថែមទៀតនោះ គឺក្នុងវីដេអូមួយនេះ តារាស្រីរូបនេះ បានពាំនាំយកវប្បធម៌អរិយធម៌ តុបតែងខ្លួនស្លៀកពាក់បុរាណ និងបានលើកយករបាំ ឧបករណ៍ភ្លេងបុរាណខ្មែរ ប្រាង្គប្រាសាទល្បីៗនានា យកមកបង្ហាញក្នុងបទចម្រៀងមួយបទនេះ ទើបធ្វើឲ្យវីដេអូទាំងមូលមើលទៅត្រជាក់ភ្នែក កូនខ្មែរគ្រប់រូបទស្សនាហើយ នាំគ្នាពោលពាក្យសរសើរជាហូរហែ៕ ប្រភពរូបភាព និង វីដេអូ៖ Rasmey Hang Meas

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពនិងទស្សនានូវMVខាងក្រោមនេះ។

Related posts

Leave a Comment