ចេះនោះចេះ! នៅតូចសោះ តែកូនប្រុស លោក ខេមរៈ សេរីមន្ត ពោលពាក្យបែបនេះ ទៅកាន់ប៉ាម៉ាក្នុងថ្ងៃខួបកំណើតខ្លួន យ៉ាងមានន័យ….(មានវីដេអូ)

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានដឹងហើយថា លោក ខេមរៈ សិរីមន្ត គឺជាតារាចម្រៀងដ៏ល្បីឈ្មោះមួយរូប ប្រចាំផលិតម្មរស្មីហង្សមាស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតមកទល់ពេលនេះ បទចម្រៀងជាច្រើនរបស់លោក តែងតែមានសន្ទុះការគាំទ្រយ៉ាងខ្លាំង ពេលចេញបទមកម្តងៗ ជាមួយទឹកដមសម្លេងដ៏ក្រអួនក្រអៅធ្ងន់ អង្រួនចិត្តអ្នកគាំទ្រ ទោះបីជាស្ដាប់ច្រើនដងក៏មិនធុញទ្រាន់ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើងងាកមកជីវិតឯកជនផ្ទាល់ខ្លួនរបស់រូបលោកវិញ ក៏មិនណយប៉ុន្មានឡើយ បច្ចុប្បន្ននេះ រូបលោក កំពុងសាងក្តីសុខ និង មានសុភមង្គលជាមួយក្រុមគ្រួសារដ៏តូចរបស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបលោក និង ភរិយា មានកូនទាំងអស់ ៣ នាក់ កូនប្រុសច្បងមានឈ្មោះថា ខេមរៈ មន្តស្នេហ៍ កូនស្រីទី២មានឈ្មោះថា ខេមរៈ ស្រ្តី និង កូនស្រីពៅមានឈ្មោះថា ខេមរៈ មន្តរាជិនី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី០៣ ជាថ្ងៃខួបកំណើតកូនប្រុស ខេមរៈ មន្តស្នេហ៍ ដែលមុខមាត់វិញ នៅតូចមែន តែដូចលោកប៉ាច្រើនខ្លាំងណាស់។

រីឯទិដ្ឋភាព ក្នុងថ្ងៃកំណើតវិញ ទោះបីរៀបចំលក្ខណៈគ្រួសារតូចតាចក្តី តែមើលទៅ ពិតជារីករាយខ្លាំងណាស់ មានបងប្អូនចូលរួមច្រើន អ៊ូអរខ្លាំងណាស់ ម្នាក់ៗសុទ្ធតែបង្ហាញស្នាមញញឹមរីករាយគ្រប់គ្នា គ្រាន់តែមើលក៏ដឹងថា កក់ក្តៅកម្រិតណាហើយ មិនតែប៉ុណ្ណោះ មន្តស្នេហ៍ ក៏ទទួលកាដូជាច្រើន ពីលោកប៉ាអ្នកម៉ាក់ មីងៗ ព្រមទាំងអ៊ំផងដែរ។

លើសពីនេះទៅទៀត លោកអ៊ំរបស់ មន្តស្នេហ៍ ក៏បានលើកសរសើរពីក្មួយប្រុសពេញៗមាត់ ព្រោះតែ៖ “ថ្ងៃខួបកំណើតក្មួយ មន្តស្នេហ៍ សប្បាយបែបសាមញ្ញាជុំគ្រួសារ តែមានន័យណាស់សំរាប់លោកប៉ានិងអ្នកម៉ាក់ និងមានក្តីសុខសំរាប់គ្រួសារកក់ក្តៅមួយនេះ ជាពិសរសអ៊ុំទប់ចិត្តមិនបានទេពេលដែរឮក្មួយ មន្តស្នេហ៍ បានពោលពាក្យថា បើកូនគ្មានលោកប៉ានិងអ្នកម៉ាក់ទេ កូនក៏គ្មានបានដល់ថ្ងៃនេះដែរ កូនមានសំណាងណាស់ដែរបានកើតមកជាកូនរបស់លោកប៉ានិងអ្នកម៉ាក់”៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Related posts

Leave a Comment