មិនត្រឹមតែមានសម្រស់ស្អាតទេ តែភរិយា លោក ប៊ុន សក្តិ ម្ចាស់បទ «ភ្នំពេញនឹកកំពុងចាម» ក៏ចំណាប់រឿរមួយនេះខ្លាំងណាស់ដែរ

ភ្នំពេញ៖ នាពេលថ្មីៗមកនេះ តារាចម្រៀងលោក ប៊ុន សក្តិ បានបង្ហាញវត្តមានជាថ្មីម្តងទៀតនៅក្នុងកម្មវិធី «ចម្រៀងគ្រួសារខ្មែរ» បន្ទាប់ពីរូបលោកបានបាត់មុខឈឹងពីសិល្បៈយ៉ាងយូរមកនេះ។ យ៉ាងណាមិញ ក្រោយពីបង្ហាញវត្តមានជាថ្មីក្នុងកម្មវិធីនេះហើយ លោក ប៊ុន សក្តិ ត្រូវបានគេមើលឃើញថាកម្របង្ហាញវត្តមានក្នុងពិភពសិសល្បៈណាស់ រហូតធ្វើឲ្យមហាជនមួយចំនួនលើកឡើងថា ម្ចាស់បទ «ភ្នំពេញនឹកកំពង់ចាម» រូបនេះអាចឈប់ពីសិល្បៈហើយ ព្រោះសូម្បីតែកម្មវិធីនានាក៏មិនឃើញលោកចូលរួម រីឯបទចម្រៀងថ្មីក៏មិនឃើញចេញនៅលើទីផ្សារទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីរៀបការនឹងភរិយាកាលដើមខែមេសាស ឆ្នាំ ២០១៦ កន្លទៅនោះ តារាចម្រៀងលោក ប៊ុន សក្តិ បានរសាតបាត់ឆ្ងាយបន្តិចម្តងៗពីពិភពសិល្បៈ ដែលសូម្បីតែកម្មវិធីអ្នកសិល្បៈមិត្តរួមអាជីព ក៏គេកម្រនឹងបានឃើញវត្តមានរបស់លោកចូលរួមដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ននេះ តារាចម្រៀងរូបនេះ កំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយភរិយា និង ក្រុមគ្រួសារ ដែលយើងអាចឃើញតាមរយៈគណនីហ្វេសប៊ុក ដែលតារាច្រៀងរុបនេះបានបង្ហោះជារឿយៗនាពេលកន្លងទៅនេះ។ ទន្ទឹមនឹងនេះផងដែរ គេថែមទាំងបានដឹងថាក្រោយរសាត់បាត់ឆ្ងាយពីសល្បៈតារាចម្រៀង ប៊ុន សក្តិ ក៏មានការងារក្នុងជួរមន្រ្តីរាជការផងដែរ ដោយរូបគេ គឺជាអង្គរក្សនៅបញ្ជាការដ្ឋានកងអង្គរក្សសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន និង លោកជំទាវកតិព្រឹត្តបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន មានឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ឯក (សក្តិ៣)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើក្រឡេកទៅមើលភរិយារបស់លោកវិញ ក៏ត្រូវបានមហាជនជាច្រើនលា់មាត់សរសើរមិនដាច់ពីមាត់ដែរ ថាតារាចម្រៀងប្រុសរូបនេះបានជួបគូជីវិតជាស្រ្តីដ៏ស្រស់ស្អាតសមសួនម្នាក់។ លើសពីនោះ មិនត្រឹមតែស្អាតតែម្យ៉ាងនោះទេ ភរិយារបស់លោក ប៊ុន សក្តិ ក៏ចំណាប់ក្នុងការរកស៊ីណាស់ដែរ ដោយអ្នកនាងបានលក់ដូរផលិតផលជាច្រើនតាមអនឡាញ ដោយមានទាំងសម្កៀកបំពាក់ និង ផលិតផលអាហារបំប៉ន ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំឡឹកឡើងដែរថា តារាចម្រៀងលោក ប៊ុន សក្តិ ធ្លាប់ជាតារាចម្រៀងប្រុសម្នាក់ប្រចាំផលិតកម្ម SSB និង ផលិតកម្ម សាន់ដេ ដែលមានឈ្មោះបោះសំឡេងល្បីល្បាញខ្លាំងកាលពីអំឡុងឆ្នាំ ២០០០ ជាង ដោយក្នុងនោះបទចម្រៀងរបស់លោកជាច្រើនតែងតែទទួលបានការគាំទ្រពីមហាជន ជាពិសេសនោះគឺបទ «ជិះក្របី» ដែលបទនេះមានភាពល្បីល្បាញខ្លាំងណាស់ រហូតធ្វើឲ្យលោកក្តោបបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងក្នុងពិភពសិល្បៈផ្នែកចម្រៀងសម័យ៕

Related posts

Leave a Comment