ដោយសារតែការឈ្លោះគ្នា ទើបធ្វើអោយពួកយើងឃ្លាតឆ្ងាយពីរគ្នាបែបនេះ សម្បីតែពាក្យថា នឹក ស្រលាញ់ សុំទោស ក៏មិនបាននិយាយជាលើកចុងក្រោយដែរ ពាក្យចុងក្រោយដែរបងនិយាយដាក់អូនគឺមានតែពាក្យថា

គ្រោះថ្នាក់​ចរាចរណ៍​ បាន​នឹង​កំពុង​តែសម្លាប់​មនុស្សជា​រៀង​រាល់ថ្ងៃ​ ​ដែលទាំងអស់នេះគឺបង្កឡើង​ ដោយប្រជាពលរដ្ឋមួយចំនួនជាអ្នកប្រើប្រាស់​ផ្លូវ មិនបាន​គោរព​ច្បាប់​ចរាចរណ៍​ សេពគ្រឿងស្រវឹង ការកែច្នៃ​យានយន្ត​ខុស​បច្ចេកទេស​ សេព​គ្រឿ ង ញៀ ន បើកបរហួសល្បឿន ហើយមិនមានពាក់មួកសុវត្ថិភាព​​​ រួមជាមួយការបើកបរ គ្មាន​ការ​អធ្យាស្រ័យ​ឲ្យ​គ្នា​ជាដេីម​។

ដោយឡែក កាលពីពេលថ្មីៗនេះ មានហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើង ដែលបណ្ដាលធ្វើឲ្យបុរសម្នាក់មានគណនី ហ្វេសប៊ុកឈ្មោះ Bong Tiger ទទួលរងរបួសរហូតបែកថ្លើម និងសួត ស្លាប់បាត់បង់ជីវិត ចាកចោលក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់ ត្រឹមតែមួយព្រព្រិចភ្នែកបែបនេះទល់តែសោះ។

ទន្ទឹមនឹងនេះដែរ ស្រាប់តែមាននារីដ៏ស្រស់ស្អាតម្នាក់ ដែលត្រូវជាសង្សារជនរងគ្រោះខាងលើ ក៏បានបង្ហោះសារមួយឃ្លា ទៅកាន់មនុស្សជាទីស្រលាញ់របស់ខ្លួនយ៉ាងដូច្នេះថា៖”ដោយសារតែការឈ្លោះគ្នាទើបធ្វើអោយពួកយើងឃ្លាតឆ្ងាយពីរគ្នាបែបនេះ..សម្បីតែពាក្យថា នឹក ស្រលាញ់ សុំទោស ក៏មិនបាននិយាយជាលើកចុងក្រោយដែរ ពាក្យចុងក្រោយដែរបងនិយាយដាក់អូនគឺមានតែពាក្យថា អូន…ជួយបងផង អូន..បងបាក់ដៃហើយ អូន…បងពិបាក

ដកដង្ហើមណាស់ ក្រោយមកបងក៏បានចាកចេញពីរអូនទាំងដែរអូនមិនទាន់បាននិយាយអីមួយម៉ាត់ ពេលនោះអូនស្តាយក្រោយខ្លាំងណាស់ អូនឈឺចាប់ខ្លាំងណាស់ អូនបានត្រឹមតែស្រែកយំហៅបងមកវិញ សងគេអោយខ្ញុំវិញមក មនុស្សញ៉ុមកំពុងពេញស្រលាញ់អោបជាប់ទ្រូង ហេតុអីមកបំបែកគេចេញពីញ៉ុមចឹង គ្មានអ្នកណាយល់អាម្មណ៍ញ៉ុមពេលនេះទេ RIP បងសំលាញ់ Bong Tiger”៕

Related posts

Leave a Comment