សែនស្រណោះខ្លាំងណាស់! ខំចំណាយពេលនិពន្ធរឿង ៤ ឆ្នាំ តែលោក ហង្ស អច្ឆរិយា បែរជាចាកចោលស្នាដៃទាំងមិនបានកាន់ផ្ទាល់

ហ្វេសប៊ុក៖ នៅព្រឹកមិញនេះ នាថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០២១ នេះ មហាជនក៏ដូចជាអ្នកគាំទ្រជាច្រើន ពិតជាមានការរន្ធត់ចិត្ត និង តក់ស្លុតកយ៉ាងខ្លាំង ក្រោយទទួលដំណឹងថា តារាសម្តែង និង ជាអ្នកនិពន្ធ ហង្ស អច្ឆរិយា បានទទួលមរណភាពហើយ បើតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកឈ្មោះថា «Pu Smey»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នងនោះផងដែរ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Pu Smey» បានសរសេររៀបរាប់ប្រាប់ថា៖ “សឹងមិនជឿទេបងអើយថាលឿនយ៉ាងនេះ ណាត់គ្នាថតរូបម្តងទៀត មិនទាន់បានថតផង បងថាមិនហ៊ានចេញខ្លាចកូវីដ មើលទៅបងប្រយ័ត្នខ្លាំងតែក៏មកជួបវាទៀត នេះជាការបាត់បង់តារាសម្តែងប្រុសពោរពេញដោយទេពកោសល្យ អ្នកនិពន្ធ តារាម៉ូដែលប្រុសសេចស៊ី បងមានក្តីប្រាថ្នាច្រើនមិនគួរណាបងទៅលឿនយ៉ាងនេះ សូមបួងសួងអោយជាតិណាៗបងជួបតែរឿងល្អៗ Hang Achariya ពីប្អូនប្រុស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងប្អូនមិត្តភក្តិដែលធ្លាប់ស្គាលបងប្រុស ហង្ស អច្ឆរិយា បើមានបំណងចូលបុណ្យអាចធ្វើការផ្ញើទៅកានប្អូនប្រុសបង្កើររបស់គាត់តាម គណនី ABA: 000367558 Hang Saruon Tel: 085910002”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេផងដែរ គេបានឃើញអ្នកនិពន្ធសៀវភៅ កូនចាបមាស ជាអ្នករាប់អានជិតស្និទ្ធ ក្រោយពីទទួលបានដំណឹងមរណភារបស់ ហង្ស អច្ឆរិយា នៅព្រឹមិញនេះ ក៏បានបង្ហោះសារំលែកទុក្ខ និង បានសរសេររៀបរាប់យ៉ាងស្លុតចិត្តយ៉ាងដូច្នេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ខ្ញុំក្ដុកក្ដួលណាស់ ពេលដែលបានទទួលដំណឹងថាបងបានចាកចេញពីអ្នកគ្រប់គ្នា ហើយទៅជារៀងរហូតគ្មានថ្ងៃនឹងត្រលប់វិលវិញ។ បងអើយ អ្នកគ្រប់គ្នាដែលបានដឹងដំណឹងនេះច្បាស់ជាមានសេចក្ដីស្រណោះស្រណោក អាឡោះអាល័យជាពន់ពេកណាស់។ យើងទើបតែបានឆាតជាមួយគ្នាម្សិលមិញនេះទេតើ ហើយបងបានប្រាប់ថា បងធូរស្បើយគ្រាន់បើហើយ… តែតាមពិតគឺប្រហែលបងបានទ្រាំខ្លាំងណាស់ហើយ។” ។

ក្នងុសារនោះ បានប្រាប់បន្ថែមទៀតថា៖ “កាលពីថ្ងៃទី៧ ខែកញ្ញា បងប្រាប់ថា បងត្រូវឡើងទៅផ្ទះឯបាត់ដំបង ហើយបងទៅតែ២០ថ្ងៃទេ គឺដើមខែតុលានេះបងនឹងត្រលប់មកភ្នំពេញវិញ ហើយបងក៏មិនបានប្រាប់ឡើយងថាបងឈឺ ត្រូវទៅព្យាបាលជំងឺ គឺរហូតទាល់តែបងធ្លាក់ខ្លួនស្គមយ៉ាងខ្លាំង ខ្ញុំក៏បានឃើញរូបថតរបស់បង ហើយក៏បានផ្ញើប្រាក់ខ្លះសម្រាប់ថ្លៃការព្យាបាល និងចំណីអាហារបរិភោគរបស់បង។ ប៉ុន្តែឥឡូវនេះគឺផ្ទុយស្រឡះហើយបង… បងគ្មានថ្ងៃបានត្រលប់មកភ្នំពេញម្ដងទៀតឡើយ ហើយស្នាដៃរបស់បងដែលរៀបនឹងបោះពុម្ពផ្សាយទៅហើយ មានប្រិយមិត្តអ្នកអានជាច្រើនបានទន្ទឹងរង់ចាំយ៉ាងអន្ទះសា តើពួកគាត់មានអារម្មណ៍បែបណាទៅ ពេលដែលដឹងដំណឹងដ៏សោកសៅបែបនេះ? ម្ចាស់ស្នាដៃ «ពងពស់ក្រាយ» បានចាកចេញទៅហើយ នៅឡើយតែស្នាដៃដែលគាត់ខំប្រឹងសរសេរអស់រយៈពេលជាង៤ឆ្នាំមកនេះ គឺរៀបនឹងចេញផ្សាយទៅហើយ តែហេតុអ្វីបែរជាម្ចាស់សៀវភៅមិនបានសូម្បីតែកាន់សៀវភៅរបស់ខ្លួនដោយផ្ទាល់ដៃបានម្ដងបែបនេះ?

ទីបញ្ចប់ យើងនៅតែមិនអាចពិពណ៌នាពីក្ដីសោកដោយការបាត់បង់មនុស្សដែលយើងគោរព ស្រឡាញ់ រាប់អានចេញពីចិត្ត នោះបានអស់ដដែល។ ខ្ញុំបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធបងប្រុស បានទៅកាន់ទីដ៏សមគួរផងចុះ។ ចំពោះស្នាដៃដែលបងបានបន្សល់មកនោះ គឺរង់ចាំឱ្យក្រុមគ្រួសារបងអ្នកចាត់ចែងជាថ្មីចុះបង។ ដោយសេចក្ដីស្រណោះ អាឡោះអាល័យជាពន់ពេក…!”។

ជុំវិញរឿងហេតុនេះ ហាក់មិនបានបញ្ជាក់ច្បាស់ថា តារាប្រុសរូបនេះ បាត់បង់ជីវិតដោយសារបញ្ហាអ្វីឡើយ ប៉ុន្ដែបើយើងក្រឡេកទៅមើលគណនីតារាប្រុស ហង្ស អច្ឆរិយា វិញ ឃើញថា កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ លោកបានបង្ហោះសារថា លោកមានអាការក្ដៅក្បាលខ្លាំង រហូតអ្នកម្ដាយរបស់លោកបាន ជ្រលក់ក្រមាពោះគោនឹងទឹក យកមកចងក្បាលឲ្យត្រជាក់។ លោកក៏បានបន្ថែមទៀតថា លោកទើបតែចេញពីពេទ្យ ហើយត្រូវមកដេកលេបថ្នាំនៅផ្ទះ ហើយត្រូវបន្ដលេបថ្នាំរាប់ខែទៀតទើបជា។ មិនតែប៉ុណ្ណោះ លោកក៏បានបញ្ជាក់ច្បាស់ៗថា លោកមានជំងឺ-រ-លា-ក-ក្រ-ពះ និង -រ-លា-ក-ពោះវៀនធ្ង-ន់-ធ្ង-រ រហូតមិនអាចដកដង្ហើមបាន និង ត្រូវដាក់អុកស៊ីហ្សែនទៀតផង៕

Related posts

Leave a Comment