អីយ៉ា ចែកាប៉ាកឡាក ចេញលុយទៀតហើយ! ទើបតែគ្រឿងមាសពេជ្រ ថ្ងៃមុនអស់ជាង ១០ម៉ឺនដុល្លារសោះ ថ្ងៃនេះ ថមមី មកយក អីវ៉ាន់កម្ម៉ង់ គ្រឿងពេជ្រនិងមាស ទៀតបាត់ ដែលចំណាយលុយ ទៅដល់…(មានវីដេអូ)

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តពុកម៉ែបងប្អូនបានដឹងច្បាស់ហើយថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២១ កន្លងផុតថ្មីៗមកនេះ មហាជនជាច្រើន មានការផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាមង ក្រោយឃើញតារាចម្រៀង សួស វីហ្សា និងស្វាមី បាននាំគ្នាទៅ ទិញ មាសពេជ្រ មួយឈុតធំ នៅហាង របស់អ្នកស្រី ទ្រី ដាណា ដែលមានតម្លៃរហូតដល់ទៅ ជាង១០ម៉ឺនដុល្លារ ឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនទាន់អស់ គ្រាន់តែចូលខែថ្មីភ្លាម នៅមនុនេះបន្តិច នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ នេះ គេបានឃើញ ថមមី បានមកយកគ្រឿងកុម៉្មង់ថ្ងៃមុនទៀតបាត់។ នៅក្នុងនោះផងដែរ អ្នកស្រី ទ្រី ដាណា បានញ្ជាក់បន្ថែមទៀតថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“មកទៀតហើយថ្ងៃនេះមកយកអីវ៉ាន់កម្មង់គឺគ្រឿងពេជ្រនិងមាសចំនួនជាង 4 ម៉ឺនដុល្លារ សូមជូនពរប្អូនទាំងពីរឲ្យមានសុភមង្គលរកទទួលទានមានបាន ឈ្នះអស់មារសត្រូវនិងសូមឲ្យមានប្រជាប្រិយភាពកាន់តែខ្លាំងហើយឈ្នះគ្រប់ឧបសគ្គហេងហេង” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះភ្លាម ធ្វើឲ្យហ្វេនៗ ភ្ញាក់ព្រឺត ព្រមទាំងបាននាំគ្នាចូលទៅ ខំមិន ព្រោងព្រាតថា៖ “ចែស្អាតស្រាប់ មីកាឡាប៉ាក ក៌ស្អាតស្រាប់ ចឹង ចែ មិនបាច់ Edite ទេ, Boyចេញលុយទៀតហេីយ, សាកអំអើយល្អជួបតែអំអើយល្អបងស្រីចិត្ដធម៍, ហេងហេងហេងបង, ហេងហេងចែ, ហេងៗខប់ៗ, ស្អាតណាស់បងស្រី, កាប៉ាកឡាក ចេញលុយទៀតហេីយ ចាំមេីលដលផ្ទះដឹងតែខឹងបងវិហ្សាទៀតហេីយ”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment