សោកស្តាយខ្លាំងណាស់! តារាសម្តែង និង ជាតារាបង្ហាញម៉ូដ ហង្ស អច្ឆរិយា បានទទួលមរណភាពហើយ

ភ្នំពេញ៖ ពិតណាស់ តារាសម្តែង ហង្ស អច្ឆរិយា ធ្លាប់បានបង្ហាញវត្តមាន ក្នុងខ្សែភាពយន្តខ្មែរ ចំណងជើងថា «ស្រទន់មន្តស្នេហ៍» កំឡុងឆ្នាំ ២០១៧ ដែលកាលនោះ រឿងភាគនេះ ពិតជាទទួលបានគាំទ្រជាខ្លាំងផងដែរ ដោយក្នុងនោះ រូបលោកដើរតួជា បុរសស្រលាញ់ភេទដូចគ្នា លើសពីនេះទៅទៀត រូបលោក ធ្លាប់បានទទួលបានការចាប់អារម្មណ៍ពីមហាជន ដោយសារតែការថតរូបបែប-ស៊ិ-ច-ស៊ី-បង្ហាញរាងកាយផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ អ្វីដែលគួរឲ្យសោកស្តាយ និងតក់ស្លុតនោះ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះថា «Pu Smey» បានទម្លាយសារដ៏សោកសៅមួយបញ្ជាក់ថា តារាសម្តែង និង ជាអ្នកនិពន្ធ ហង្ស អច្ឆរិយា បាទទួលមរណភាពហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នងនោះផងដែរ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Pu Smey» បានសរសេររៀបរាប់ប្រាប់ថា៖ “សឹងមិនជឿទេបងអើយថាលឿនយ៉ាងនេះ ណាត់គ្នាថតរូបម្តងទៀត មិនទាន់បានថតផង បងថាមិនហ៊ានចេញខ្លាចកូវីដ មើលទៅបងប្រយ័ត្នខ្លាំងតែក៏មកជួបវាទៀត នេះជាការបាត់បង់តារាសម្តែងប្រុសពោរពេញដោយទេពកោសល្យ អ្នកនិពន្ធ តារាម៉ូដែលប្រុសសេចស៊ី បងមានក្តីប្រាថ្នាច្រើនមិនគួរណាបងទៅលឿនយ៉ាងនេះ សូមបួងសួងអោយជាតិណាៗបងជួបតែរឿងល្អៗ Hang Achariya ពីប្អូនប្រុស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងប្អូនមិត្តភក្តិដែលធ្លាប់ស្គាលបងប្រុស ហង្ស អច្ឆរិយា បើមានបំណងចូលបុណ្យអាចធ្វើការផ្ញើទៅកានប្អូនប្រុសបង្កើររបស់គាត់តាម គណនី ABA: 000367558 Hang Saruon Tel: 085910002”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងខ្លឹមសារខាងលើនេះ ហាក់មិនបានបញ្ជាក់ច្បាស់ថា តារាប្រុសរូបនេះ បាត់បង់ជីវិតដោយសារបញ្ហាអ្វីឡើយ ប៉ុន្តែបើយើងក្រឡេកទៅមើលគណនីតារាប្រុស ហង្ស អច្ឆរិយា វិញ បានឃើញថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ទើបតែកន្លងផុតមកនេះ លោកបានបង្ហោះសារថា លោកមានអាការក្តៅក្បាលខ្លាំង រហូតអ្នកម្តាយរបស់លោកបាន ជ្រលក់ក្រមាពោះគោនឹងទឹក យកមកចងក្បាលឲ្យត្រជាក់។

លោកក៏បានបន្តទៀតថា លោកទើបតែចេញពីពេទ្យ ហើយត្រូវមកដេកលេបថ្នាំនៅផ្ទះ ហើយត្រូវបន្តលេបថ្នាំរាប់ខែទៀតទើបជា។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានបញ្ជាក់ច្បាស់ៗថា លោកមានជំងឺរ-លា-ក-ក្រពះ និងរ-លា-កព្រោះវៀនធ្ង-ន់-ធ្ង-រ រហូតមិនអាចដកដង្ហើមបាន និង ត្រូវបានដាក់អុកស៊ីហ្សែនទៀតផង៕

Related posts

Leave a Comment