កូនល្អ! ចំកាន់បិណ្ឌ១២ តារាសម្តែង ដេននី ក្វាន និងបងស្រី មិនបានទៅវត្ត តែបានធ្វើរឿងមួយនេះជូនព្រះរស់ គឺជូនជា…

ហ្វេសប៊ុក៖ កាលពីពេលថ្មីៗមកនេះ មហាជនក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានដឹងច្បាស់ហើយថា តារាសម្តែង ដេននី ក្វាន ធ្លាប់បានបង្ហាញគំរូម៉ូតហាងកែសម្ផស្សផ្ទាល់ខ្លួន មើលទៅពិតជាស្រស់ស្អាត និងធំខ្លាំងណាស់ ដែលនេះជាមុខរបរថ្មីរបស់នាង ដោយដើមទុន កើតចេញពីកំលាំងញើសឈាមរបស់ខ្លួន មិនបានពឹងផ្អែកលើនរណាម្នាក់ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដេននី ក្វាន់ គឺជាតារាសម្តែងស្រីដ៏ល្បីឈ្មោះម្នាក់ ដែលពុកម៉ែបងប្អូនក៏ដូចជាហ្វេនៗជាច្រើន ពិតជាស្គាល់ច្បាស់ហើយណាស់។ ជាក់ស្តែងតារាស្រីរូបនេះ ក៏មានសម្រស់ស្អាត និងកំពុងជោគជ័យយ៉ាងខ្លាំងក្នុងមុខជំនួញរបស់ខ្លួនផងដែរ ដោយទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិនរបស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើក្រឡេកទៅមើលជីវិតឯកជនរបស់ តារាស្រីខាងលើរូបនេះវិញ មហាជនបានដឹងច្បាស់ហើយថា ដោយតារាស្រីរូបនេះ មានកូនស្រីម្នាក់ដ៏មានសម្រស់ស្អាត មានឈ្មោះថា សុខ គីមហ័ង ហៅថា ល្អហួស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅមនុនេះបន្តិច នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃកាន់បិណ្ឌ ១២ គេបានឃើញ ដេននី ក្វាន និងបងស្រី បានធ្វើរឿងមួយជូនអ្នកមានគុណ គឺបានទៅជួបជុំឪពុកម្តាយនៅឯស្រុកកំណើត និងបានជូនជាថវិកាម្នាក់ៗ១ដុំ សុទ្ធតែលុយដុល្លា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នងនោះផងដែរ ដេននី ក្វាន់ បានប្រាប់បន្ថែមទៀតថា៖ “ភ្ជុំបិណ្ឌឆ្នាំនេះមិនបានទៅវត្តឬទៅដើរលេងនៅទីណាទេ គឺមកជួបជុំពុកម៉ែនៅស្រុក ធ្វើបុណ្យជាមួយព្រះរស់”។

ទន្ទឹមនឹងនេះផងដែរ ហ្វេនៗជាច្រើនបាននាំគ្នាចូលទៅបញ្ចេញមតិយោបល់រៀងៗខ្លួនថា៖ “ពិតជាប្រពៃណាស់អូន, អ៊ុំស្រីអ៊ុំប្រុសបានកូនស្រីស្អាតៗណាស់, ចែពិតកូនល្អមែន, ស្អាតណាស់បង, ប្រពៃណាស់បងស្រី, ស្អាតនឹងល្អគ្មានទាស់ កូន ល្អស្រលាញ់ម៉ែពុកចឹងហេីយបង, ល្អណាស់អូនធ្វើបុណ្យព្រះរស់”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment