ពិតជាមិនធម្មតា! លោក​ ហុង​ ភារិន​ អច្ឆរិយកម្ពុជា បានបង្ហាញអារម្មណ៏រំភើបមួយអមជាមួយសារយ៉ាងមានអត្ថន័យថា

ភ្នំពេញ៖ មហាជនជាច្រើនបានជ្រាបដឹងហើយថា លោក ហុង ភារិន ដែលបានបង្ហាញសមត្ថភាព និងទេពកោសល្យនៃការចងចាំរបស់ខ្លួន នៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ «Super 100» ដោយទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការ ក៏ដូចជាមហាជននៅទូទាំងប្រទេស និងក្រៅប្រទេស ហើយត្រូវបានមហាជនទូទៅប្រសិទ្ធនាមជា «អច្ឆរិយកម្ពុជា»។ អ្វី​ដែល​កាន់តែ​ពិសេស​នោះ​ លោក​ ហុង​ ភារិន​ បា​នចូលរួមប្រកួត​នៅក្នុង​កម្មវិធី​ប្រកួត​ការ​ចងចាំ​លំដាប់​ពិភពលោក​លើក​ទី​២៨(The 28th world memory championships)​ ។ក្នុងនោះដែរ ចំពោះ​កម្មវិធី​ប្រកួត​ការ​

ចងចាំ​លំដាប់​ពិភពលោក​លើក​ទី​២៨(The 28th World Memory Championships)​ បានរៀបចំឡេីង​នៅក្នុង​ក្រុង​ អ៊ូហាន​ ប្រទេស​ចិន​ ដែល​មាន​ការ​ចូលរួម​ពី​បេក្ខជន​ប្រមាណ​ជាង​៥០០នាក់​មកពី​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​ កម្មវិធី​ប្រកួត​​បានប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី៥​ ខែ​ធ្នូ​ ដល់​ថ្ងៃ​ទី​៧​ ខែ​ធ្នូ​ ដែលមាន​រយៈពេល​៣ថ្ងៃ​ ។ជាក់ស្តែង ចំពោះ​លទ្ធផល​នៃ​ការប្រកួត​ការ​ចងចាំ​លំដាប់​ពិភពលោក​លើក​ទី​២៨(The 28th world memory championships)​ ដែលបាន​រៀប​ចំឡេីងនៅប្រទេសចិននេះ​ លោក​ ហុង​ ភារិន​ មិនទទួល​បាន​ជ័យជម្នះ​ទេ​ ហេីយ​លោកក៏បានមានការតាំងចិត្តនឹងខិតខំ​ប្រឹងប្រែង​ជាបន្ត​ទៀត​ ដេីម្បី​មកដណ្តេីម​យក​ជ័យជម្នះ​សារជាថ្មី​ផងដែរ​។ដោយឡែក នៅ​មុន​នេះ​បន្តិច​ លោក​ ហុង​ ភារិន​ ក៏បា​នមាន​ជា​ចំណាប់​អារម្មណ៍​

ថា៖«It’s my first time in World Memory Championship Competition even though I didn’t get a good result, but I am so happy to know all of you. I gain a lot of experiences and friends from this competition. Hope to see all of you next time»។មានន័យ​ជា​ភាសា​ខ្មែរ​ថា៖​ វាគឺជា​លេីក​ដំបូង​សម្រាប់​ខ្ញុំ​ដែលបា​នចូលរួមប្រកួត​នៅក្នុង​កម្មវិធី​ប្រកួត​ការ​ចងចាំ​លំដាប់​ពិភពលោក​លើក​ទី​២៨​ បេី​ទោះជា​មិន​ទទួល​បាន​នូវ​លទ្ធផល​ល្អប្រសើរ​ក៏ដោយនោះ​ ប៉ុន្តែ​ខ្ញុំ​ពិតជា​មាន​ក្តី​រំភើប​រីករាយ​ជាខ្លាំង​ដែលបាន​ស្គាល់​ពួក​គេ​។ ខ្ញុំ​ទទួល​បាន​បទពិសោធន៍​ និង​ស្គាល់​មិត្ត​ភក្តិ​ជា​ច្រើន​ពី​ការ​ប្រកួត​នេះ។ សង្ឃឹម​ថានឹងជួបពួកអ្នកទៀតនៅពេលក្រោយទៀត»។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment