មុនមកប៉ះកៀកើយ ដួង ម៉ានិច ប្រុសក្មេង អតិជាតិ បុត្រ ធ្លាប់បែកគូស្នេហ៍រូបស្រស់ស្អាតម្នាក់ កាលពីឆ្នាំ ២០១៩..(មានវីដេអូ)

ហ្វេសប៊ុក៖ ហ្វេនៗជាច្រើនដែលជាអ្នកគាំទ្ររបស់តារាចម្រៀងប្រុសវ័យក្មេង អតិជាតិ បុត្រ ច្បាស់ជាបានជ្រាបហើយថា មុននឹងផ្ទុះការចាប់អារម្មណ៍ និង លេចឮពីទំនាក់ទំនងស្នេហាខុសវ័យរវាងតារាប្រុសវ័យក្មេងរូបនេះ ជាមួយនឹងតារាសម្តែងស្រី ដួង ម៉ានិច នោះ អតិជាតិ បុត្រ ធ្លាប់បើកបង្ហាញពីទំនាក់ទំនងស្នេហ៍នឹងនារីរូបស្រស់ម្នាក់ កាលពីឆ្នាំ ២០១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងការបើកចំហទំនាក់ទំនងជាមួយគូស្នេហ៍នោះ អតិជាតិ បុត្រ ទទួលបានការចាប់អារម្មណ៍ពីមហាជនយ៉ាងខ្លាំង ព្រោះកំលោះវ័យក្មេងដ៏សង្ហារូបនេះ តែងបង្ហាញសកម្មភាពផ្អែមល្ហែមជាមួយដៃគូស្រីស្អាតជាគួស្នេហ៍មិនសូវលស់ថ្ងៃទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកបន្ទាប់ពីសាងស្នេហ៍យ៉ាងផ្អែមល្ហែមនេះមិនបានប៉ុន្មានផង ក៏បានលេចឮថាតារាចម្រៀងវ័យក្មេងរូបនេះ ក៏បានបែកបាក់ពីគូស្នេហ៍ទៅវិញយ៉ាងស្ងាត់ៗ ដោយមិនមានមូលហេតុអ្វីច្បាស់លាស់បង្ហាញដល់អ្នកគាំទ្រឡើយ ដែលធ្វើឲ្យមហាជនក៏ដូចជាអ្នកបណ្តាលអ្នកគាំទ្រតារាប្រុសរូបនេះ មានការសោកស្តាយជាខ្លាំងផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកកាលពីពេលថ្មីៗមកនេះ នៅក្នុងកិច្ចសម្ភាសមួយ តារាចម្រៀងប្រុសរូបនេះ ក៏បានធ្វើការទម្លាយពីមូលហេតុនៃចំណងស្នេហ៍បែកបាក់រវាងរូបលោក និង អតីតគូស្នេហ៍ដែរ ដោយរូបលោកបានឲ្យដឹងដែរថា ក៏ព្រោះតែរូបលោកខូចពេក ហើយពេលនោះលោកក៏មានការសោកស្តាយផងដែរ ប៉ុន្តែដោយសារតែការខិលខូចរបស់ខ្លួននេហ លោកសុខចិត្តដោះលែងគូស្នេហ៍ ដើម្បីកុំឲ្យរូបនាងទទួលរងការឈឺចាប់ជាមួយលោកខ្លាំងទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយក្នុងវីដេអូខ្លីមួយនេះ លោកបានិយាយរៀបរាប់ថា៖ “មូលហេតុដែលបែកគ្នា គឺមកពីខ្ញុំខូចពេក ហើយខ្ញុំក៏សោកស្ដាយ ប៉ុន្តែបើសិនយើងដឹងថាខ្លួនយើងខូចហើយ យើងលះបង់ឱ្យគេទៅអ្នកថ្មីទៅ ឱ្យគេឈឺចាប់ជាមួយយើងរយៈពេលខ្លី មានន័យជាងឈឺចាប់ជាមួយយើងរយៈពេលវែង”។

នៅក្នុងនោះផងដែរ លោកក៏បានភ្ជាប់ជាមួយនឹងពាក្យជូនពរទៅកាន់អតីតសង្សារផងដែរថា៖ “ជាចុងក្រោយ ក្នុងនាមបងជាអ្នកអតីតរបស់អូន តែងតែលាក់បាំងអូន កុហកអូន ហើយធ្វើបាបអូនច្រើន អ៊ីចឹងបងសុំជូនពរឱ្យអូនជាមួយអ្នកថ្មី ស្រឡាញ់គ្នារហូត ហើយចាត់ទុកថាក្ដីស្រឡាញ់ដែលយើងបង្កើតឡើងជាមួយគ្នាពីមុនមក គឺជាសុបិនមួយដ៏ល្អ ហើយសុំទោសមនុស្សដែលបងតែងមើលរំលង”៕

Related posts

Leave a Comment