អីយ៉ា ស្ងាត់ៗ តារាកំប្លែង ស្រីអ៊ីត បានទម្លាយរូបថតកូនស្រីប៉ុន្មានប៉ុស្តិ៍នេះ ធ្វើឲ្យអ្នកគាំទ្រនាំគ្នា ខំមិនបែបនេះ ព្រោងព្រាតថា…

ភ្នំពេញ៖ ដូចដែលពុកម៉ែបងប្អូនពិតជាបានស្គាល់ច្បាស់ហើយ តារាកំប្លែងស្រីដ៏ល្បីឈ្មោះ ស្រីអ៊ីត ហើយមានកូនស្រីម្នាក់ឈ្មោះថា ង៉ា ស្រីណាន។ ដោយសារតែជាកូនអ្នកសិល្បៈ ធ្វើឲ្យ ស្រីណាន ក៏មានទេពកោសល្យផ្នែកសិល្បៈមិនចាញ់អ្នកម៉ាក់ប៉ុន្មានដែរ គ្រាន់តែ ស្រីអ៊ីត ជាអ្នកកំប្លែង តែនាងមានជំនាងផ្នែកចម្រៀងប៉ុណ្ណោះ ហើយកាលពីឆ្នាំ ២០១៩ កន្លងមកនេះ កូនស្រីតារាកំប្លែងរូបនេះ បានចូលរួមការប្រឡងកម្មវិធីលំដាប់ថ្នាក់ពិភពលោក X Factor Cambodia ថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយរំលេងតែប៉ុន្មានឆ្នាំសោះ ពេលនេះកូនស្រីតារាកំប្លែង ស្រីអ៊ីត គឺកញ្ញា ង៉ា ស្រីណាន កាន់តែធំពេញរូបពេញរាង មើលសឹងតែមិនស្គាល់ ជាពិសេសមុខមាត់វិញ ក៏កាត់តែស្រស់ស្អាតខ្លាំងឡើង គួរឲ្យជាទីចាប់អារម្មណ៍ខ្លាំងណាស់។ ដោយឡែក នាពេលថ្មីៗមកនេះ តារាកំប្លែង ស្រីអ៊ីត បានបង្ហោះរូបថតកូនស្រីមួយសន្លឹកដោយ ស្រីណាន បានស្លៀកឈុតប្រពៃណីខ្មែរស្រស់ស្អាតដូចកូនក្រមុំត្រៀមចុឡរោងការ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រាន់តែឃើញរូបថត ស្រីណាន មួយប៉ុស្តិ៍នេះភ្លាម ធ្វើឲ្យបណ្តាលអ្នកលេងហ្វេសប៊ុកជាច្រើន បាននាំគ្នាចូលទៅបញ្ចេញយោបល់ថា កូនស្រីរបស់តារាកំប្លែងរូបនេះ ពិតជាមានមុខមាត់ស្រដៀងនាងសឹងតែបេះបិទ ហើយខ្លះទៀតក៏លើកឡើងថា ស្រីណាន ស្រស់ស្អាតជាងម្តាយទៅទៀត៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment