អីយ៉ា កម្រឃើញ ហ៊ិន ចាន់នីរ័ត្ន និង លោក ជា វណ្ណារិទ្ធ តែងខ្លួនបែបវ័យជរាណាស់ តែមើលទៅប្លែកម្យ៉ាង….

ភ្នំពេញ៖ ជាដៃគូសិល្បៈដ៏សាកសមរវាងលោក ជា វណ្ណារិទ្ធ និងកញ្ញា ហ៊ុន ចាន់នីរ័ត្ន ចាប់តាំងពីពេលប្រកួត Freshie ជាប់ចំណាត់ថ្នាក់លេង ១ កាលពី ២០០៧ មក អ្នកទាំងពីរតែងតែចាប់ដៃគូគ្នាធ្វើការបានយ៉ាងរលូនគួរឲ្យសរសើរណាស់។ លើសពីនេះទៅទៀត បច្ចុប្បន្នតារាប្រុសស្រីទាំងពីរដួងនេះ ក៏ជាពិធីករពិធីការិនីឆ្នើមប្រចាំស្ថានីទូរទស្សន៍បាយ័នផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង លោក ជា វណ្ណរិទ្ធ និងកញ្ញា ហ៊ិន ចាន់នីរ័ត្ន ក៏ជាសិល្បករសិល្បការិនីដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់មហាជនទូរទៅ។ បើនិយាយពីការងារសិល្បៈវិញ អ្នកទាំងពីរមានភាពមមាញឹកជាមួយការារច្រើន សឹងតែគ្មានពេលទំនេរតែម្តង បើទោះបីតារាប្រុសស្រីមួយគូនេះ មិនសូវទទួលថតខ្សែភាពយន្តដូចជាតារាដទៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ជឿជាក់ថាប្រិយមិត្តជាច្រើនធ្លាប់តែឃើញលោក ជា វណ្ណារិទ្ធ និងកញ្ញា ហ៊ិន ចាន់នីរ័ត្ន តែងខ្លួនស្លៀកឈុតបុរាណ និងសម័យមើលទៅស្រស់ស្អាត និងសង្ហា។ ដោយឡែកយើងងាកមកមើលរូបភាពប៉ុន្មានសន្លឹកនេះ ដែលតារាប្រុសស្រីពីរដួងនេះតែខ្លួនស្លៀកពាក់បែបចាស់ជរា ឃើញថាប្លែកភ្នែក មើលសឹងតែមិនស្គាល់។ ពិតណាស់ បើទោះបីតុបតែងស្លៀកពាក់ជាមនុស្សចាស់ តែមើលទៅសម្រស់អ្នកទាំងពីរនៅតែស្អាតមិនចាញ់ស្លៀកឈុតសម័យនោះឡើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment