មិនសរសើរមិនបាន! កូនប្រុសស្រី អ្នកនាង ម៉េង កែវពេជ្ជតា នៅក្មេងមែន ប៉ុន្តែចេះជំនាញនេះយ៉ាងស្ទាត់

ភ្នំពេញ៖ ជឿជាក់ថាពុកម៉ែបងប្អូន និងមហាជនធ្លាប់បានដឹងមកហើយពីកេរ្តិ៍ឈ្មោះល្បីល្បាញអស់រយៈពេលជាច្រើនឆ្នាំមកហើយ របស់តារាចម្រៀងរៀមច្បង អ្នកនាង ម៉េង កែវពេជ្ជតា នៅក្នុងវិស័យសិល្បៈ ដែលពុំអាចមាននរណាមកប្តូរតំនែងរបស់អ្នកនាងបាននោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ មហាជនដែលបានដឹងពីរឿងរ៉ាវជីវិតឯកជនរបស់អ្នកនាង ម៉េង កែវពេជ្ជតា ក៏បានជ្រាបថាមុននឹងបែកបាក់ជីវិតអាពាហ៍ពិពាហ៍ តារាចចម្រៀងរៀមច្បងខាងលើរូបនេះ និង ស្វាមី ក៏ទទួលបានចំណងដៃកូនប្រុសម្នាក់ និង កូនស្រីម្នាក់ផងដែរ ដោយបច្ចុប្បន្នកូនប្រុសច្បងរបស់អ្នកនាង កំពុងបន្តការសិក្សានៅប្រទេសបារាំង រីឯកូនស្រីរស់នៅប្រទេសកម្ពុជាជាមួយអ្នកនាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក អ្នកនាង ម៉េង កែវពេជ្ជតា មិនត្រឹមតែមានសមត្ថភាពលើវិស័យសិល្បៈតែម្នាក់ឯងប៉ុណ្ណោះទេ សូម្បីតែកូនប្រុសស្រីរបស់អ្នកនាង ក៏មានទេពកោសល្យសិល្បៈមិនចាញ់អ្នកម្តាយនោះដែរ ដោយពួកគេមានដុងសិល្បៈពីក្មេងៗ និង ចេះលេងឧបករណ៍តន្រ្តីបានយ៉ាងស្ទាត់ជំនាញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយកូនប្រុសច្បងរបស់អ្នកនាង ម៉េង កែវពេជ្ជតា មានឈ្មោះថា ម៉េង ពេជ្ររតនៈ និង កូនស្រីមានឈ្មោះថា ម៉េង ពេជ្ជតាសង្វាពេជ្រ អាច្រៀង និង លេងឧបករណ៍តន្រ្តីមួយចំនួនបានយ៉ាងល្អ ដោយការពីពេលកន្លងមកកូនទាំង ២ របស់អ្នកនាង ក៏ធ្លាប់បានទទួលបានមាសនៅឯប្រទេសសិង្ហបុរីទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រីឯកូនប្រុសច្បងរបស់អ្នកនាង ដែលកំពុងរស់នៅប្រទេសបារាំង មានជំនាងអាចលេងព្យាណូបានយ៉ាងស្ទាត់ជំនាញ រីឯកូនស្រីពៅវិញ អាចលេងឧបករណ៍តន្រ្តីវីយ៉ូឡុង និង ឧបករណ៍តន្រ្តីបុរាណខ្មែរមួយចំនួនផងដែរ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment