គួរឲ្យអាណិតខ្លាំងណាស់! លោកយាយអាយុ៨០ឆ្នាំ អង្វរសំពះទាំងទឹកភ្នែក សូមត្រឹមតែបានពិសារឆ្អែតនៅជីវិតចុងក្រោយរបស់គាត់..(មានវីដេអូ)

លោកយាយចំណាស់ម្នាក់ មានអាយុ៨០ឆ្នាំ បានបង្ហាញពីភាពលំបាកវេទនា និងការខ្វះខាត ជាខ្លាំង ព្រោះតែគាត់រស់នៅតែម្នាក់ឯងយ៉ាងកំសត់ នៅក្នុងខ្ទមចាស់ ទ្រុឌទ្រោម មិនមានអ្នកមើលថែទាំ បាយទឹក បោកសំលៀកបំពាក់ គឺគាត់ធ្វើដោយខ្លួនឯង យ៉ាងលំបាក។

ព្រោះតែភាពចាស់ជរា ជំងឺបៀតបៀនច្រើន ទើបធ្វើឲ្យលោកយាយចំណាស់ម្នាក់​ មិនអាចធ្វើអ្វីបាន ក្រៅពីមានសម្រាននៅក្នុងខ្ទមកំសត់ ដោយសង្ឃឹមថា និងមានចៅៗ ក្មួយៗ តាមជួយគាត់ ឲ្យរស់នៅបានស្រួលជាមុនបន្តិច និងញុាំឆ្ងាញ់ ដូចគេដូចឯងនៅក្នុងវេលានេះ។

បើយោងតាមគណនីហ្វេសប៊ុករបស់លោក Huy Ou Dom បានបង្ហោះសារសូមអំពាវនាវដល់ សប្បុរសជន មេត្តាជួយដល់លោកយាយកំសត់ម្នាក់នេះផង ព្រោះគាត់រស់នៅក្នុងស្ថានភាពក្រលំបាកយ៉ាងខ្លាំង។ នៅក្នុងគណនីហ្វេសប៊ុករបស់ លោក Huy Ou Dom បានបង្ហាញថា “លោកយាយសុំត្រឹមតែហូបឆ្អែតទេមុនជីវិតចុងក្រោយ😥..បងប្អូនមេត្តាជួយដល់លោកយាយផង..! លោកយាយអាយុ៨០ឆ្នាំអង្វរសំពះទាំងទឹកភ្នែកឈឺជរាដោយក្តីវេទនា..នេះហើយជីវិតអ្នកក្រ😥

លោកយាយគ្នានសាច់ញាត្តិទេនៅភូមិដុកចន្ទ័ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល . ខ្ញុំបាទហ៊ុយឧត្តមសូមអង្វរដល់បងប្អូនក្នុងបណ្តាញហ្វេសប៊ុកផង សូមទាក់ទងមកលេខខ្ញុំផ្ទាល់ 078 47 87 57 ; 015 302 402″។

Related posts

Leave a Comment