អីយ៉ា ឈានចូលវ័យ ១៨ ឆ្នាំ សោភាទេពី ឆក់បានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ ត្រង់ចំណុចនេះ

ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តពិតជានៅចាំបាន អតីតបេក្ខភាពកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodia Idol រដូវកាលទី ៣ កញ្ញា ញឹម សួនសោភាទេពី នោះ ដែលបច្ចុប្បន្ននេះ នាងជាតារាចម្រៀងវ័យក្មេងមួយរូប កាន់តែមានសន្ទុះទីផ្សារខ្លាំងក្នុងវិស័យសិល្បៈ ដែលតែងលេចមុខក្នុងកម្មវិធីប្រគុំតន្រ្តីផ្សេងៗ តាមណ្តាស្ថានីយ៍ទូរទស្សន៍ជាច្រើន ព្រមទាំងបានឃើញរូបភាពចេញជាបទថ្មីៗចែកជូនដល់មហាជន និងអ្នកគាំទ្ររបស់នាងផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត មិនត្រឹមតែឆក់បានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់មហាជន ជាមួយបទចម្រៀងរបស់នាងនោះទេ ប៉ុន្តែក្រឡេកទៅមើល ការរៀបចំខ្លួនបែបលេងស្ទីលប្លែកៗ ធ្វើឲ្យស្រីស្អាតរូបនេះ កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងឡើងពីមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង អ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះ គឺចាប់តាំងពីតារាចម្រៀងស្រីវ័យក្មេងរូបនេះ ឈានចូលវ័យ ១៨ ឆ្នាំ ភ្លាម គេតែងសង្កេតឃើញថា រូបនាង ហាក់កាន់តែឆក់បានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីសំណាក់មហាជន ជាពិសេសនោះគឺអ្នកគំាទ្រនៅលើបណ្តាញសង្គមរបស់នាងផ្ទាល់តែម្តង ជាមួយនឹងការតុបតែងខ្លួនមានស្ទីលប្លែកៗ បូករួមទាំងរូបសម្រស់របស់នាង ដែលពេញវ័យ កាន់តែភាពស្រស់ស្អាតសាច់សខ្ចីដូចបណ្តូលចេក មានរាងទាក់ទាញគួរឲ្យស្រលាញ់ថែមទៀតនោះ ធ្វើឲ្យរូបនាងកាន់តែមានភាពលេចធ្លោខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ រាល់រូបភាពដែលតារាចម្រៀងស្រីវ័យក្មេងរូបនេះ បញ្ចេញនៅលើបណ្តាញសង្គម តែងតែទាញយកចំណាប់អារម្មណ៍ពីសំណាក់មហាជនគ្រប់ស្រទាប់ ព្រមទាំងមានការចែករំលែកតៗគ្នា និងមានពាក្យពេចន៍សរសើរលើរូបសម្រស់យ៉ាងទាក់ទាញរបស់នាងផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment