សប្បាយដល់ហើយ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង ព្រាប សុវត្ថិ រួមទាំងមិត្តរួមការងារ នាំគ្នាជិះម៉ូតូធំ ញុំាបាយជុំគ្នា ព្រមទាំងទេសភាពស្អាតបែបធម្មជាតិ ដូចគ្រួសារតែមួយចឹង ព្រមទាំងបាននិយាយប្រាប់ថា…

ធ្លាប់ត្រឹមជា អតីតពលករធ្វើការនៅកូរ៉េម្នាក់ សព្វថ្ងៃ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មានទាំងទ្រព្យសម្បត្តិស្តុកស្តម្ភ មានទាំងអំណាច មានទាំងកេរ្ត៍ឈ្មោះ សេចក្តីសុខក្នុងគ្រួសារ ទៅណាមកណា ក៏មានគេឯងស្គាល់គ្រប់គ្នា តែអ្វីដែលគួរឲ្យសរសើរជាខ្លាំងនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បើទោះបីខ្លួនកាន់តែខ្ពស់តែបែរជាដាក់ខ្លួនកាន់តែទាប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាងនេះទៅទៀត អគ្គនាយក ឡេង ណាវ៉ាត្រា គ្រុប អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ជាបុគ្គលមួយរូបដែលប្រើជីវិតយ៉ាងសាមញ្ញាបំផុតក្នុងការរស់នៅប្រចាំថ្ងៃ បើទោះបីមានងារជាអ្នកឧកញ៉ា និងមានលុយវាល់លានក៏ដោយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាវិញទៀត អ្នកឧកញ៉ា ត្រូវបានមហាជនជាច្រើនលាន់មាត់សរសើរគ្រប់ៗគ្នា មិនដាចពីមាត់ឡើយ តាមទង្វើរដែលលោកបានជួយជាញឹកញាប់ ក្និងកិច្ចការមនុស្សធម៌ មិនដែលដាច់នោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅមនុនេះបន្តិច នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ នេះ គេបានឃើញគណនីហ្វេសប៊ុករបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះរូបភាពច្រើនសន្លឹក ដែលបង្ហាញពីសកម្មភាពរបស់ខ្លួន លោក ព្រាប សុវត្ថិ លោក ហេង ឡុង ក៏ដូចជាមិត្តរួមក្រុមការងារជាច្រើនទៀតនាំគ្នាជិះម៉ូតូធំ អមដោយទេសភាពស្រស់ស្អាតបែបធម្មជាតិ ព្រមទាំងញុំាបាយជុំគ្នា មើលទៅសប្បាយរីករាយ និងពោរពេញដោយមិត្តភាព និតស្និតស្នាល់យ៉ាងខ្លាំង ដូចគ្រួសារតែមួយចឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានេះផងដែរ រូបលោក ក៏បានពោលពាក្យប៉ុន្មានម៉ាត់នេះប្រាប់ទៀតថា៖ “ខ្ញុំបានប្រើប្រាស់ពេលវេលា ដែលសល់ពីការងារតិចតួច នៅក្នុងជីវិត ដើម្បីកសាងអនុស្សាវរីយ៍ និងជាការចងចាំ ដើម្បីកាត់បន្ថយភាពតានតឹង

ក្នុងផ្លូវអារម្មណ៍។ មានតែរូបភាពទេដែលអាចរក្សាបានយូរ ជីវិតនិងអ្វីៗគ្រប់យ៉ាង វាមិនអាចនៅជាមួយយើងរហូតនោះទេ នៅពេលដែលយើងស្លាប់ទៅ គ្រប់យ៉ាងត្រូវបានទៅធម្មជាតិទាំងអស់ ហើយយើងក៏គ្មានថ្ងៃវិលវិញ នឹងកសាងរូបភាពបែបនេះទៀតដែរ។ ជីវិតហាក់ដូចជាខ្លីពេកហើយ”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment