Wow! ៥ ឆ្នាំមុន និង ឥលូវខុសគ្នាដាច់ស្រឡាះ នាង គន្ធា ប្រែទាំងវាសនា និង ចំណុចទាំងនេះ

ភ្នំពេញ៖ ជឿជាក់ថាពុកម៉ែបងប្អូនមិនតិចនាក់នោះទេ ដែលនៅចាំមិនភ្លេចនូវសំលេងដ៏ពិរោះក្រអួនក្រអៅ ស្ដាប់ឡើងព្រឺសម្បុរផុសចេញពីមាត់ក្មេងស្រីអាយុ ១៧ ឆ្នាំម្នាក់មានឈ្មៅះថា នាង គន្ធា តាមរយៈបទចម្រៀងថា «ម៉ែ» នៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodia Idol កាលពីប្រមាណជាង ៥ ឆ្នាំមុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលនោះ នាង គន្ធា គ្រាន់តែជាក្មេងស្រីសាមញ្ញម្នាក់ ដែលកា់ដៃបងប្រុសមកចូលរួមការប្រឡងចម្រៀង ប៉ុន្តែការបង្ហាញខ្លួនលើកទី ១ របស់ក្មេងស្រីរូបនេះ ឆក់បានការចាប់អារម្មណ៍យ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់មហាជន ដែលអាចនិយាយបានថា ការង្ហើរសំឡេងរបស់ គន្ធា បានកែប្រែវាសនារបស់ក្មេងស្រីសាមញ្ញម្នាក់ឲ្យក្លាយជាតារាចម្រៀងអាជីពរហូតដល់សព្វថ្ងៃនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង ពេលវេលាកន្លងទៅជាច្រើនឆ្នាំ នាង គន្ធា មិនត្រឹមតែខិតខំកែប្រែវាសនារបស់ខ្លួនឲ្យក្លាយជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេប៉ុណ្ណោះទេ ប៉ុន្តែនាងពេលនេះក៏បានកែប្រែរូបរាងខ្លួនឯង កាន់តែស្អាតមើលសឹងមិនស្គាល់ ទាំងមុខមាត់ និង ពណ៌សម្បុរ ក៏ស្រស់ថ្លាស្អាតជាងមុនដាច់ភឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមពីនេះទៅទៀត នាង គន្ធា ពេលនេះមិនដូច នាង គន្ធា កាលពី ៥ ឆ្នាំមុនទៀតទេ ព្រោះថា គន្ធា ពេលនេះចេះតុបតែងខ្លួនស័ក្តិសមទៅតាមកាលៈទេសៈ ស្អាតប្លែកឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយពេលខ្លះនាងថែមទាំងចេះស្លៀកពាក់បញ្ចេញសាច់យ៉ាងទាក់ទាញទៀតផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment