នេះហើយទឹកចិត្តម្តាយ! ជីដូនចាស់វ័យ ៩០ ឆ្នាំ តស៊ូមកកំដរមើលថែកូនស្រីអាយុ ៧០ ឆ្នាំឈឺផ្ទាល់ដៃ មើលហើយគួរឲ្យស្រណោះបំផុត

ហ្វេសប៊ុក៖ មហាជនជាច្រើនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការរំជួលចិត្តយ៉ាងខ្លាំង ក្រោយបានឃើញរូបភាពប្រមាណជា ៣ សន្លឹក ដែលត្រូវបានគេស៊ែចែករំលែកព្រោងព្រាត នៅលើបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីជីដូនចាស់សក់សមួយរូប មានវ័យប្រមាណជា ៩០ ឆ្នាំ បាននៅសម្រាកកំដូរកូនស្រីរបស់ខ្លួន វ័យ ៧០ ឆ្នាំ ដែលមានជំងឺនៅក្នុងខ្លួន និង កំពុងសម្រាកព្យាបាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើយោងតាមរយៈម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា «ពូ ម៉េង» បានបង្ហោះរូបភាពទាំងនេះ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ កន្លងផុតមកនេះ ព្រមជាមួយនឹងសារប្រាប់បន្ថែមទៀតថា៖ “ម្តាយអាយុ ៩០ មកកំដរកូនឈឺ អាយុ ៧០”។ តាមរយៈរូបភាពបានបង្ហាញឲ្យឃើញជីដូនចាស់ដែលមានវ័យ ៩០ ឆ្នាំ ជាមួយឬឹកមុខដ៏ព្រួយបារម្ភបានយកកន្ទេលក្រហម និង មានខ្នើយឱបមួយ សម្រាកដាក់សឺរ៉ូមគួឲ្យអាណិបំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈសកម្មភាពដ៏រំជួលចិត្តមួយនេះ បានបង្ហាញឲ្យឃើញពីទឹកចិត្ត ក៏ដូចជាក្តីស្រលាញ់របស់អ្នកម្តាយ ដែលមានចំពោះកូនឥតប្រែប្រួលឡើយ រៀងរាលពេលវេលាណាដែលកូនៗមានបញ្ហា គឺតែងតែមានអ្នកម្តាយជាទីស្រលាញ់នៅជិត ជ្រោមជ្រែង លើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និង មើលថែទាំគ្រប់សព្វ តាំងពីថ្ងៃដែលបានប្រសូតកូនជាទីស្រលាញ់មក រហូតដល់ថ្ងៃអ្នកមានកុណលោកលាចាកលោកទៅវិញ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment