ពិតជាមិនធម្មតា! ពេលឃើញការដេគ័រ ក្នុងផ្ទះបន្ទប់ទទួលភ្ញៀវ តម្លៃជាង៨០មុឺនដុល្លាររបស់ កែវ វាសនា ពិតជាធំ ប្រណីតខ្លាំងណាស់

ភ្នំពេញ៖ មកទល់នឹងពេលនេះ ឃើញថាជីវិតរបស់តារាចម្រៀងប្រុសសដ៏មានប្រជាប្រិយភាព លោកកែវ វាសនា កាន់តែស៊ីវិល័យខ្លាំងឡើង ទោះបីជាការងារសិល្បៈហាក់មិនសូវលេចមុខដូចការពីមុនយ៉ាងណាក្តី រីឯជីវិតគ្រួសារក៏កាន់តែមានក្តីសុខ និងសុភមង្គលកាន់តែខ្លាំង។

ដោយសារតែការខិតខំប្រឹងប្រែង ជាមួយនឹងគ្រួសារលោកក៏មានជីវិតល្អ រស់នៅទ្រនំធំស្កឹមស្កៃ និងឡានដូរគ្រប់ស៊េរីថ្មីៗតែម្តង មិនត្រឹមតែប៉ុណ្ណោះបណ្តាអ្នកគាំទ្រមួយចំនួនក៏បានចាប់អារម្មណ៍ទៅលើ ផ្ទះថ្មីរបស់លោកដែលកំពុងតែរៀបចំសាងសង់ឡើងជាថ្មី ដែលទិញក្នុងតម្លៃ៨០ម៉ឺនដុល្លារ យ៉ាងធំខ្លាំងគួរឲ្យចង់រស់នៅ។

តែបើក្រឡេកទៅមើលទិដ្ឋភាព ដេគ័ររៀបចំបន្ទប់ទទួលភ្ញៀវរបស់លោកវិញ បានធ្វើឲ្យអ្នកគាំទ្របើកភ្នែកធំៗតែម្តង ព្រោះមើលទៅពិតជាស្អាត ប្រណីតខ្លាំង ការរៀបចំពិតជាប្លែកស្អាត ធំទូលាយដូចផ្ទះនៅក្នុងសុបិន្ត ស្របពេលដែលនេះគ្រាន់តែជាបន្ទប់ទទួលភ្ញៀវប៉ុណ្ណោះដែលភរិយាលោក បានបង្ហាញមុននេះ។

ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតសរសើរដល់លោក ដែលកាន់តែមានជីវិតល្អឡើង មានផ្ទះរស់នៅយ៉ាងធំស្កឹមស្កៃ ថែមទាំងមានការរៀបចំយ៉ាងប្រណីតបែបនេះទៀត៕

Related posts

Leave a Comment