ចិត្តបុណ្យណាស់! ក្រោយទទួលដំណឹង លោក សែម សង្វាត បានទទួលមរណភាព ធ្វើឲ្យអ្នកស្រី ទ្រី ដាណា មានចិត្តអាណិតអាសូរជាពន់ពេក បានចូលរួមបុណ្យ នូវទឹកប្រាក់រហូតដល់…

ហ្វេសប៊ុក៖ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ នេះ ជាដំណឹងដ៏គួរឲ្យសោកស្តាយបំផុត ខណៈសិល្បកររៀមច្បងលោក សែម សង្វាត បានទទួលមរណភាពហើយ នៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ នេះ ដោយសារតែជំងឺប្រចាំកាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នងនោះដែរ កូនប្រុសអតីតតារាចម្រៀងលោក សែម សង្វាត ក៏បានប្រកាដំណឹងដ៏សោកសង្រែងនូវមរណភាពរបស់លោក ឪពុក ធ្វើឲ្យមហាជនមានក្តីរន្ធត់ចិត្តយ៉ាងខ្លាំង ព្រោះថាលោកទើបប្រកាសធ្លាក់ខ្លួនឈឺធ្ងន់ចូលមន្ទីរពេទ្យបាន ១ ថ្ងៃ ក៏លាចាកលោកនេះបាត់ទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយទទួលដំណឹងនេះភ្លាម ធ្វើឲ្យអ្នកស្រី ទ្រី ដាណា នៅមិនសុខ ក៏បានធ្វើរឿងមួយនេះជូនភ្លាម។ ដោយអ្នកស្រី បានបញ្ជាក់បន្ថែមទៀតថា៖ “គាត់តស៊ូណាស់តែសុខភាពមិនអំណោយផល ខំលុះដង្ហើមចុងក្រោយ ខ្ញុំទើបដឹងថាគាត់ផុតយប់មិញនេះ លោក សែម សង្វាត មានម្ដាយចាស់ជរា មានកូនក្នុងបន្ទុក គាត់ជួលផ្ទះគេ ជួលកន្លែងលក់ផ្លែឈើ លក់ឡើងជាំមុខអស់ ខ្លួនកាន់តែស្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលជាង៤ខែមុន ខ្ញុំបានឱ្យក្រុមការងារទៅជួយគាត់ 2000$ ដើម្បីផ្ដល់ដើមទុន គាត់សប្បាយចិត្តណាស់ ឃើញយកផ្លែឈើមកលក់កាន់តែច្រើន ឥឡូវបែរជាជំងឺរើឡើងមិនអាចទ្រាំទ្របន្តបាន សូមលោកទៅកាន់ទីស្ងប់ នាងខ្ញុំចូលរួមរំលែកទុក្ខគ្រួសារ 500$ ទៀត”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment