អានហើយ ចង់យំតាម! ក្រោយទទួលដំណឹង លោក សែម សង្វាត បានមរណភាពយប់មិញ ធ្វើឲ្យអតីតមិត្តរួមក្រុម យក់ ថិតរដ្ឋា រន្ធត់ចិត្តពេក បង្ហោះសាររៀបរាប់រឿងនេះ ទាំងភ្នែកថា….

ហ្វេសប៊ុក៖ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ នេះ ជាដំណឹងដ៏គួរឲ្យសោកស្តាយបំផុត ខណៈសិល្បកររៀមច្បងលោក សែម សង្វាត បានទទួលមរណភាពហើយ នៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ នេះ ដោយសារតែជំងឺប្រចាំកាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ កូនប្រុសអតីតតារាចម្រៀងលោក សែម សង្វាត ក៏បានប្រកាដំណឹងដ៏សោកសង្រែងនូវមរណភាពរបស់លោក ឪពុក ធ្វើឲ្យមហាជនមានក្តីរន្ធត់ចិត្តយ៉ាងខ្លាំង ព្រោះថាលោកទើបប្រកាសធ្លាក់ខ្លួនឈឺធ្ងន់ចូលមន្ទីរពេទ្យបាន ១ ថ្ងៃ ក៏លាចាកលោកនេះបាត់ទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រឡេងទៅមើលអ្នកនាង យក ថិតរដ្ឋា ដែលធ្លាប់ជាមិត្តរួមក្រុម EV Band ដ៏ល្បីល្បាញកាលពីអតីតកាលវិញ ក៏បានបង្ហាញងារម្មណ៍ក្តុកក្តួលរំជួលចិត្តជាពន់ពេក ក្រោយពីទទួលដំណឹងមរណភាពរបស់មិត្តរួមក្រុមរូបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង យក់ ថិតរដ្ឋា បានត្រឹមបង្ហោះសារបង្ហាញពីការអាឡោះអាល័យចំពោះលោក សែម សង្វាត ថា៖ “នាងខ្ញុំ និង ស្វាមីសូមចូលរួមរំលែកទុក្ខក្រុមគ្រួសាររបស់បងប្រុស សែម សង្វាត ដែលជាអតីតសមាជិក ក្រុម EV Band ផង ចាប់ពីថ្ងៃនេះទៅបងលែងមានជំងឺច្រើនទៀតហើយ សូមបងបានទៅកាន់ សុគតិភព ជាតិក្រោយសូមឱ្យបងមានអាយុវែងជាងនេះណាបងប្រុស ទើបតែបានរំឭកពីបងនៅពេលខ្ញុំ និង ស្វាមីបានថត 3Fun មិនទាន់បានចាក់ផ្សាយផង ខ្ញុំ និង ប្តីគិតថាពេលគេចាក់ផ្សាយនឹងផ្ញើឱ្យបងមើលព្រោះខ្ញុំ និង ប្តីបានរំឭកអនុស្សាវរីយ៍ពីក្រុម EV យើងច្រើនរឿងណាស់”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment