សោកស្តាយខ្លាំងណាស់! តារាចម្រៀងលោក សែម សង្វាត បានទទួលមរណភាពហើយ យប់មិញនេះ

ហ្វេសប៊ុក៖ នៅថ្ងៃម្សិលមិញនេះ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីមហាជនបានដឹងថាសិល្បកររៀបច្បង លោក សែម សង្វាត កំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) នៅមន្ទីរពេទ្យលោកសង្ឃ ព្រោះអាការជំងឺប្រចាំកាយរបស់លោកបានវិវត្តន៍កាន់តែធ្ង-ន់-ធ្ង-រទៅៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅព្រឹកមិញនេះ នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ នេះ មហាជនកាន់តែរន្ធត់ចិត្តយ៉ាងខ្លាំង ក្រោយពីទទួលដំណឹងថា អតីតតារាចម្រៀង លោក សែម សង្វាត បានទទួលមរណភាពហើយ នៅយប់រំលេងអាធ្រាតចូលថ្ងៃទី០១ ខែតុលា នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើយោងតាមរយៈការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកឈ្មោះថា «សង្វាត បញ្ញា online shop» បានរៀបរាប់ថា៖ “សូមជូនជាដំណឹងដល់ពុកម៉ែអ៊ំពូមីងទាំងអស់គ្នាឱ្យបានជ្រាបថា នៅយប់ថ្ងៃទី 30 រំលងចូលថ្ងៃទី 01 លោកឪពុកខ្ញុំបាទឈ្មោះ សែម សង្វាត (បានទទួលមរណភាព) នៅវេលាម៉ោង 12:10 នាទី ដោយជំងឺប្រចាំកាយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយទទួលបានដឹណឹងយ៉ាងរន្ធត់ចិត្តនេះហើយ ធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គម ក៏ដូចជាសិល្បករ-ការិនីជាច្រើន បានសម្តែងនូវការចូលរួមសោកស្តាយជាពន់ពេក ព្រមទាំងចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ ដល់ក្រុមគ្រួសាររបស់ អតីតតារាចម្រៀងប្រុសរូបនេះផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment