រឿងកូនទុកមួយឡែកសិន! អីយ៉ា វ៉ាន់ ម៉ូនិច ដឹកដៃស្វាមី ចាយជីវិតហាយសូរនៅលើកោះមួយ ជះភាពអភិនជនខ្លាំង

ហ្វេសប៊ុក៖ ជាការពិតណាស់ អតីតតារាសម្តែងស្រី វ៉ាន ម៉ូនិច ថ្វីដ្បិតតែបានដកខ្លួនពីវិស័យសិល្បៈទៅសំងំសាងជីវិតគ្រួសារច្រើនឆ្នាំហើយក្តី ប៉ុន្តែនាងនៅតែទទួលបានការស្រលាញ់តាមដានពីមហាជនអ្នកគាំទ្រដដែល ជាមួយនឹងសកម្មភាពក្នុងជីវិតឯកជនរបស់នាង ជាពិសេសជីវិតគ្រួសារតូចដ៏មានសុភមង្គល កំពុងតែរស់នៅយ៉ាងសោសុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក តែងតែតាមដានរាល់សកម្មភាពក្នុងជីវិតឯកជនរបស់អតីតតារាសម្តែងស្រីរូបនេះ បានដឹងហើយថា បច្ចុប្បន្នអ្នកនាងកាន់តែមានជីវិតរស់នៅយ៉ាងហាយសូរមានក្តីសុខបំផុត មានស្វាមីមានងារជាឧកញ៉ាវ័យក្មេង ទាំងស្រលាញ់ ទាំងយល់ចិត្ត និង ថ្នាក់ថ្នមរូបនាងសព្វគ្រប់ ជាពិសេសចាប់តាំងពីទទួលបានចំណងដៃកូនប្រុសទី ២ មក កាន់តែបន្ថែមនូវសុភមង្គលក្នុងគ្រួសារខ្លាំងឡើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកថ្មីៗមកនេះ កាន់តែធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងថែមទៀត ដែលបានឃើញអតីតតារាសម្តែងស្រីរូបនេះ បញ្ចេញរូបភាពជាច្រើនសន្លឹកលើបណ្តាញសង្គម ដែលបង្ហាញពីដំណើរកម្សាន្តយ៉ាងផ្អែមល្ហែមជាមួយនឹងស្វាមីលើកោះមួយ នាទឹកដីខេត្តកោះកុង។ ក្នុងនោះ គេបានឃើញថា ទោះបីជាអតីតតារាស្រីរូបនេះ មានកូន ២ ហើយក៏ពិតមែន ប៉ុន្តេនាង និង ស្វាមី ក៏មិនភ្លេចសាងស្នេហ៍យ៉ាងរ៉ូមែនទិចនឹងគ្នា គេងកាន់ដៃគ្នាមើលថ្ងៃលិចនៅលើកោះយ៉ាងមានក្តីសុខ ដែឡមើលទៅរូបភាពទាំងនោះ អ្នកទាំងពីរ ប្រៀបដូចជាគូស្នេហ៍ថ្មីថ្មោងទើបបង្កាត់ភ្លើងស្នេហ៍នឹងគ្នាដំបូងអ៊ីចឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះហើយ ធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្ររបស់ អតីតតារាស្រីរូបនេះ បានចូលទៅខមិនបង្ហាញពីចិត្តលួច្រណែនពីសេចក្តិសុខរបស់នាងគ្រប់ៗគ្នា ព្រមទាំងបានធ្វើការជូននាង និង គ្រួសារកាន់តែទទួលបាននូវសុភមង្គលខ្លាំងឡើង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសួមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment