មិនធម្មតា! អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី ពេលតែខ្លួនបែបនេះចូលរួមរកម្មវិធី មើលទៅដូចកម្លោះក្រមុំចឹង..

ភ្នំពេញ៖ ទោះបីជាបច្ចុប្បន្នកូនស្រីរបស់តារាស្រី អ្នកនាងគង់ ចាន់ស្រីមុំ កាន់តែធំឡើងពីមួយថ្ងៃទៅមួយថ្ងៃយ៉ាងណាក្តី ក៏ប៉ុន្តែបើក្រឡេកទៅមើលរូបសម្រស់អ្នកម្តាយសម័យថ្មីរូបនេះ វិញ កាន់តែស្រស់ស្អាតខ្លាំងឡើងគួរឲ្យសរសើរ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះបានបណ្តើរស្វាមីចូលរួមកម្មវិធីមួយ ដោយនាងបានធ្វើការតែងខ្លួនយ៉ាងស្រស់ស្អាត​មិនធម្មតា ជាមួយនឹងភាពស៊ិចស៊ីយ៉ាងសាកសមជាមួយនឹងស្វាមីជាទីស្រលាញ់តែម្តង។

ក៏ប៉ុន្តែនៅពេលដែលអ្នកទាំង២លេងខ្លួនបែបនេះ មិនយកកូនទៅតាម មើលទៅប្រៀងដូចជាកម្លោះក្រមុំយ៉ាងដូច្នោះ ដែលធ្វើឲ្យហ្វេនៗជាច្រើនមិនសរសើរមិនបាននោះទេ សម្រាប់រូបនាង និងគ្រួសារ ពិតជាពូកែថែសម្រស់ខ្លាំងបែបនេះ មើលទៅក្មេងជាងវ័យតែម្តង។

ក្រៅពីរូបសម្រស់ដូចកម្លោះក្រមុំរបស់តារាមួយគូនេះ ក៏មានការសរសើរខ្លាំងទៅលើសុភមង្គលគ្រួសាររបស់នាង ដែលពិតជាមានក្តីសុខខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីកូនកាន់តែធំយ៉ាងណាក្តី៕

Related posts

Leave a Comment