រំជួលចិត្តណាស់! ម្តាយមរណភាពជិត ២ ឆ្នាំហើយ តែលោក អ៊ុន សិទ្ធា នៅធ្វើចិត្តមិនទាន់បាន រហូតធ្វើរឿងនេះឡើង ដើម្បលួងចិត្ត

ភ្នំពេញ៖ បើគិតមកដល់ពេលនេះ គឺមានរយៈពេលជិត ២ ឆ្នាំហើយ ដែលតារាសម្តែងលោក អ៊ុន សិទ្ធា បានបាត់បង់អ្នកម្តាយជាទីស្រលាញ់ ដោយម្តាយរបស់លោក បានលាចាកកាលពីអំឡុងឆ្នាំ ២០១៩ កន្លងទៅ។ ក្នុងនោះ ក្រោយពីអ្នកម្តាយរបស់លោកបានបាត់បង់ជីវិតមិនប៉ុន្មាន បងប្រុសទី២ របស់លោកក៏បានចាកចោលលោកម្នាក់ទៀត ដែលនេះជាហេតុធ្វើឲ្យលោក អ៊ុន សិទ្ធា ទទួលរងអារម្មណ៍ឈឺចាប់នៃការបាត់បង់មនុស្សជាទីស្រលាញ់ផ្ទួនៗគ្នានេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នេះ លោក អ៊ុន សិទ្ធា នៅតែបង្ហាញក្តីនឹករឭក ការស្រលាញ់ដល់អ្នកម្តាយរបស់លោកស្ទើររៀងរាល់ថ្ងៃ រហុតពេលមួយលោកធ្លាប់ឲ្យដឹងថា ខ្លួនមានជំងឺបាក់ទឹកចិត្តទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការបង្ហាញក្តីស្រលាញ់ទៅកាន់អ្នកម្តាយដ៏មានគុន លោក អ៊ុន សិទ្ធា បានធ្វើរឿងជាច្រើនដូចជា ការបង្ហោះសារ និង ភ្ជាប់នៅពាក្យថា «ម៉ែ» គ្មានលស់ម្តងណាឡើយ។ បន្ថែមពីនោះ គឺសូម្បីតែខ្សែ-ក និង ខ្សែដៃរបស់លោក ក៏លោកបានឆ្លាក់ពាក្យថា «ម៉ែ» នៅលើនោះទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នងនោះផងដែរ សិទ្ធា ក៏បានពោលពាក្យយ៉ាងមានន័យដូច្នេះថា៖ “ធ្វេីបុណ្យទាន់ខែភ្លឺ ទាន់ព្រះរស់នៅជាមួយយេីង កុំចាំដល់ពេលពួកគាត់ទៅបាត់ទេីបនឹកឃេីញគាត់ គឺហួសពេលហេីយ ។ នឹកណាស់ម៉ែ ️ផ្ញេីការស្រលាញ់ជូនអ្នកទាំងអស់គ្នាផង”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment