ពិតជាស្អាតស្រស់សោភាណាស់ អីយ៉ា សុខ ស្រីនាង តុបតែងខ្លួននឹងស្លៀកឈុតបុរាណមួយនេះ ជាមួយដៃគួចាស់ មើលទៅពិតជាសមសួនដល់ហើយ…

ភ្នំពេញ៖ ហ្វេនៗជាច្រើនពិតជាស្គាល់ច្បាស់ តារាចម្រងៀស្រីដែលស្ថតិនៅក្នុងទ្រនំផលិតកម្មហង្សមាស សុខ ស្រីនាង នោះ គឺជាតារាចម្រៀងដែលមានសម្លេងពិរោះនិងរូបសម្បតិ្តស្រស់ស្អាតមានមហាជនស្រលាញ់ចូលចិត្តជាយូរមកហើយ។ ជារឿយៗមហាជនតែងតែលាន់មាត់សរសើរពីសម្ផស្សរបស់ស្រីនាងដែលកាន់តែស្អាតទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងតារាស្រីរូបនេះមិនត្រឹមតែជាតារាចម្រៀងនោះទេ ស្រីនាងក៏ជាតារាសម្តែងម្នាក់ប្រចាំផលិតកម្មហង្សមាសមួយរូប ដែលនាងធ្លាប់សម្តែងជាតួឯកស្រីក្នុងរឿងភាគខ្មែរជាច្រើនមកហើយដែរ។ ស្រីនាង តែងតែត្រូវបានមហាជនចាប់អារម្មណ៍ជាមួយនឹងសមត្ថភាពទេពកោសិល្បៈព្រមជាមួយនឹងរូបសម្រស់ដែលក្មេងជាងវ័យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ថ្មីៗមកនេះ គេបានឃើញ សុខ ស្រីនាង បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យមហាជនកោតសរសើរមិនដាច់ពីមាត់ឡើយ ដោយនៅក្នុងនាងបានស្លៀកសម្លៀកបំពាក់បុរាណខ្មែរយ៉ាងហមហួន។ បន្ថែមពីនេះទៅទៀត ស្រីនាង បានថតជាគូជាមួយតារាចម្រៀងលោក ហ្សូណូ ដែលនឹងរួមដៃគ្នាចេញបទចម្រៀងបែបប្រពៃណីអបអរក្នុងឪកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment