ឯកឧត្តម គួច ចំរើន និងលោកជំទាវ បានរៀបចំពិធីមួយហៅថា ហោមពិធី និងបញ្ចុះថ្មព្រះភូមិ ក្នុងមង្គលស្តេចរាជសីហ៍ ប្រចាំក្រុងព្រះសីហនុ ដើម្បី

កាលពី​ឆ្នាំ​១៩៦២ សម្តេចព្រះ​នរោត្តម សីហ​នុ បាន​កសាង​រូបសំណាក​សត្វ​«​តោ​ញី ឈ្មោល​» ដែល​​ជា​ប្រភេទ​ស្តេចសត្វ​ម្រឹគី ម្រឹ​គា មួយគូ​កំពុង​តែ​ឈរ​បង្អួតខ្លួន​ដោយ​អំណាច ជា​តំណាង​ឲ្យ​ខេត្ត​​ព្រះ​សីហ​នុស​ក្តិ​សម​ទៅ​នឹង​ព្រះ​កិត្តិនាម​ដែល ព្រះ​បរម​រតន​កោដិ បាន​កសាង​ទុក​ឲ្យ​កូនចៅ​ចៅ​ទួត​របស់​ព្រះ​អង្គ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ទស្សនា និង​ផ្តិត​យក​រូបភាព​ដែល​ជា​សមិទ្ធ​ផល​ក្រោម​ស្នា​ព្រ​ហស្ត​របស់​ព្រះ​អង្គ​ក្នុង​ការ​បង្កើត​ខេត្ត​ព្រះ​សីហ​នុ។

នៅ​ក្នុង​មាត់​ស្តេចសត្វ​តោ​មាន​គ្រាប់ឃ្លី​ដែល​ជា​តំណាង​ឲ្យ​សក្តានុពល​ដ៏​សំបូរ​បែប​នៃ​សម្បត្តិ​ធម្មជាតិ​របស់​ខេត្ត ដែល​មាន​សក្តានុពល​សេ្ឋ​កិច្ច​។ កំពង់​ផែ​ស្វយ័ត តំបន់​សេដ្ឋកិច្ច​ពិសេស​អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង និង​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត ជា​ប៉ូ​ល​សេដ្ឋកិច្ច​មួយ​ក្នុង​ចំណោម​ប៉ូ​ល​សេដ្ឋកិច្ច​ទាំង​បី​ក្នុង​យុ​ទ្ធ​សាស្ត្រ​ចតុកោណ​តំណាក់កាល​ទី​បី​របស់

​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ត្រូវ​បាន​កំណត់​គោលដៅ​ជា​តំបន់​សេ​ដ្ឋកិច្ច​ពិសេស​ពហុ​បំណង នៅ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥​ដោយសារ​តែ​ខេត្ត​មាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្ម​បាន​ជំរុញ​ឲ្យ​វិស័យ​អចលនទ្រព្យ​ដីធ្លី​មាន​ហាងឆេង​ងើបឡើង​ខ្ពស់​ជា បណ្តើរ​ៗ។

យ៉ាងណាមិញ នាខណៈព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្ដម គួច ចំរើន អភិបាល នឹងជាគណៈអភិបាលខេត្ដព្រះសីហនុ រួមជាមួយមន្រ្ដីសំខាន់ៗជាច្រើនរូបទៀត បានប្រារព្ធពិធីមួយ ហៅថា ហោមពិធី និងបញ្ចុះថ្មព្រះភូមិ ក្នុងមង្គលស្តេចរាជសីហ៍ ប្រចាំក្រុងព្រះសីហនុ ដើម្បីបួងសួងសុំសេចក្តីសុខចម្រុងចម្រើន សិរីសួស្តី ជ័យមង្គល បវរមហាប្រសើរ ជូនថ្នាក់ដឹកនាំខេត្ដ រួមជាមួយប្រជាពលរដ្ឋទូទាំងខេត្ដ។

ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក Huy Bunleng បានសរសេរប្រាប់ឱ្យដឹងថា៖”ក្រុងព្រះសីហនុ-រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីមួយហៅថា ហោមពិធី និងបញ្ចុះថ្មព្រះភូមិ ក្នុងមង្គលស្តេចរាជសីហ៍ ប្រចាំក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅរង្វង់មូលតោ២ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុនិងលោកជំទាវ ឯកឧត្តមជាម ហុីមប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញធ្វើជាអធិបតី ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋ ធ្វើពិធីនេះផ្ទាល់។

ក្នុងនោះឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ពិធីនេញធ្វើឡើងតាមបែបព្រះពុទ្ធសាសនាផងនិងតាមបែបព្រហ្មមញ្ញសាសនាផង ដើម្បីបួងសួងសុំសេចក្តីសុខចម្រុងចម្រើន សិរីសួស្តី ជ័យមង្គល បវរមហាប្រសើរ ជូនថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ អាជីវករ ពាណិជ្ជករ ប្រតិបត្តិករ វិនិយោគិនគ្រប់ជាតិសាសន៍ ព្រមទាំងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ នៅទូទាំងខេត្តព្រះសីហនុ បណ្តេញចេញនូវគ្រោះភ័យអន្តរាយ ព្រមទាំងនាំមកនូវការអភិវឌ្ឍន៍រីកចម្រើន។ នៅក្នុងពិធីមង្គលនេះ ក៏មានរៀបចំរាប់បាត្រប្រគេន ព្រះសង្ឃចំនួន៩៩ អង្គផងដែរ។ សូមបញ្ជាក់ថា រូបសំណាកតោ២ គឺជាតំណាងអោយខេត្តព្រះសីហនុ ដែលកន្លងមកពលរដ្ឋមហាជនទុកជាទីសក្ការៈបូជាផង និងជាកន្លែងសម្រាប់ទេសចរណ៍ចូលទៅលេងកំសាន្តផងដែរ”៕

Related posts

Leave a Comment