អស់ទាស់! ខេម តារាខ្មែរដំបូង បានទៅទស្សនាផ្ទាល់ភ្នែក នៅកីឡាដ្ឋានឃើញកំពូលកីឡាករលំដាប់ពិភពលោក Lionel Messi ស៊ុតចូលបំប៉ោងសំណាញ់ទីក្លឹប Manchester City

ហ្វេសប៊ុក៖ កាលបីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នេហ ម្ចាស់ផ្ទះក្លឹបាល់ទាត់ Paris Saint German បើកបើកទ្វាកីឡាដ្ឋានស្វាគមន៍ភ្ញៀវមកពីក្របខណ្ឌអង់គ្លេសគឺក្លឹប Manchester City ក្នុងវគ្គសន្សំពិន្ទុក្នុងពូល នៃក្របខណ្ឌ UEFA Champion League ខណៈម្ចាស់ផ្ទះ PSG បានលុតភ្ញៀវរហូតដល់ទៅ ២ ទល់នឹង ០ ដែលក្នុងនោះ គ្រាប់បាលមួយគ្រាប់ គឺរកបានដោយកីឡាករលំដាប់ពិភពលោក Lionel Messi ដែលជាគ្រាប់បាល់ដំបូងរបស់លោក ប្រកបអាជីពក្នុងក្លីបថ្មីរបស់រូបកីឡាករលំដាប់ពិភពលោកនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងការរកបានគ្រាប់បាល់ដំបូងដ៏អស្ចារ្យ របស់កីឡាករ Messi គេសង្គេងឃើញសិល្បករខ្មែរលោក ខេម ដែលត្រូវបានមហាជនស្កាល់ថាជាហ្វេនក្លឹបបាលទាល់ Paris Saint German គឺលោកបានទៅទស្សនាដោយផ្ទាល់នៅកីឡាដ្ឋានផ្ទាល់ ជាមួយនឹងការប្រកួតដ៏ក្តៅគគុក កាលពីយប់មិញនេះ ថែមទាំងបានឃើញដោយផ្ទាល់ភ្នែកផងដែរ ពេលដែលកីឡាករខ្សែរប្រយុទ្ធ Messi រកបានគ្រាប់បាល់ជាលើកដំបូងឲ្យក្លឹប PSG ក្នុងនាទី ៧៤ នៃការប្រកួតតង់ទី២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នងនោះផងដែរ គេក៏សង្កេតឃើញថា តារាចម្រៀងកម្ពុជារូបនេះ បានធ្វើការឡាយនៅក្នុងគណនីហ្វេសប៊ុកលោក ដោយបង្ហាញពីទិដ្ឋភាពនៃការប្រកួតលំដាប់ពិភពលោកនេះ ថែមទាំងបានបានបង្ហោះរូបភាពនៅកីឡាដ្ឋានបាល់ទាល់ ភ្ជាប់ជាមួយសារបែបកំប្លុកកំប្លែងបែបនេះថា៖ “យប់មិញនៅPSG ទាល់តែខ្ញុំទៅមើលបានឈ្នះមែន 2.0”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment