ឃើញហើយអៀនជំនួស! អីយ៉ា ទោះថ្ងៃខួបកំណើត សេង មង្គល ហួសច្រើនថ្ងៃ តែ ហ៊ិន ចាន់នីរ័ត្ន នៅតែធ្វើឲ្យលោករំភើបចិត្តព្រោះរឿងមួយនេះ…..(មានវីដេអូ)

ភ្នំពេញ៖ នាពេលថ្មីៗមកនេះ ហ្វេនៗតែសង្កេតឃើញថា តារាសម្តែងប្រុស សេង មង្គល និង ពិធីការិនី ហ៊ិន ចាន់នីរ័ត្ន ហាក់កាន់តែមានភាពស្និទ្ធស្នាលផ្អែមល្ហែមនឹងគ្នាខ្លាំងឡើង ដោយតែងឃើញតារាប្រុសរូបនេះ ទៅជួយឡាយវីដេអូលក់ផលិតផលជាមួយនឹងតារាស្រីរូបស្រស់នេះ ថែមទាំងមានសកម្មភាពផ្សេងៗទៀត ដែលធ្វើឲ្យមហាជនអ្នកគាំទ្រមានការសង្ស័យពីទំនាក់ទំនងរបស់អ្នកទាំងពីរ និង កំពុងតែមានការចាប់អារម្មណ៍តាមដាន់ខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នេះ មហាជនក៏ដូចជាអ្នកគាំទ្រកាន់តែមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលតារាប្រុសស្រីមួយគូនេះ ធ្វើការឡាយវីដេអូជាមួយគ្នាថ្មីនោះ គេក៏បានឃើញកញ្ញា ហ៊ិន ចាន់នីរ័ត្ន បានធ្វើការ Surprise នំខួបកំណើតដល់លោក សេង មង្គល ដែលធ្វើឲ្យលោករំភើបចិត្តយ៉ាងខ្លាំង និង មិននឹងស្មានដល់ ព្រោះថ្ងៃខួបរបស់លោក កន្លងហួសជាច្រើនថ្ងៃមកហើយ ពោលគឺថ្ងៃកំណើតរបស់តារាប្រុសរូបនេះ គឺនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២១ កន្លងផុតថ្មីៗនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមពិនេះទៅទៀត កញ្ញា ហ៊ិន ចាន់នីរ័ត្ន មិនត្រឹមតែធ្វើឲ្យតារាសម្តែងប្រុសរូបសង្ហានេះ រំភើបចិត្តយ៉ាងខ្លាំងនោះទេ កញ្ញា ថែមទាំងមានការដូយ៉ាងពិសេសឲ្យលោកទៀត ដែលកាដូនោះ តារាប្រុសរូបនេះឃើញហើយគាំងខ្លាំងសឹងតែរកពាក្យនិយាយមិនចេញ ព្រោះបើកឡើងឃើញតែម៉ាស់ ប៉ុន្តែជារបស់យ៉ាងមានន័យដែលតារាស្រីរូបនេះ គិតដល់សុខភាពរបស់លោក ក្នុងរដូវកាលកូវីដនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នាផងដែរនេះ ក្រឡេកទៅមើលមហាជនក៏ដូជាអ្នកគាំទ្រតារាប្រុសស្រីរូបនេះវិញ បន្ទាប់ពីបានឃើញវីដេអូខ្លីដែលតារាស្រីរូបនេះធ្វើការ Surprise ខួបដល់តារាប្រុសរូបនេះហើយ មហាជនអ្នកគាំទ្រពិតជាមានក្តីរំភើបចិត្ត និង អៀនជំនួសអ្នកទាំងផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សារូបភាពនិងវីដេអូខាងក្រោមនេះ។

Related posts

Leave a Comment