យូរៗបានជុំគ្រួសារម្តង កំពូលតារាចម្រៀង ព្រាប សុវត្ថិ ថមរូបជុំគ្រួសារប៉ុន្មានប៉ុស្តិ៍នេះ ស្រស់ស្រាយដល់ហើយ ចំថ្ងៃកាន់បិណ្ឌទី០៨ ដល់ថ្នាក់ហ្វេនៗ នាំគ្នាចូលទៅ ខមិន ព្រាតថា…

ហ្វេសប៊ុក៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នេះ គឺជាថ្ងៃកាន់បិណ្ឌទី៨ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមកម្ល៉េះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងឪកាសថ្ងៃកាន់បិណ្ឌទី៨ នេះ មានពុកម៉ែបងប្អូន ពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើន បានអញ្ជើញទៅវត្ត ក្នុងការធ្វើបុណ្យទាន សន្សំកុសល និង ឧទ្ទិសកុសលជូនសាច់ញាតិដែលបានចែកឋានទៅ ព្រមទាំងបានជួបជុំសាច់ញាតិបងប្អូន ដែលនៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសនោះ នៅតាមទីវត្តអារាម នានាផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយពិធិបុណ្យកាន់បិណ្ឌ ក្នុងឆ្នាំ២០២១ នេះ គឺបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ ១៥រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែតុល្លា ឆ្នាំ២០២១ នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងផងដែរ គេក៏បានឃើញ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងភរិយា នាំកូនៗ បានធ្វើរឿងមួយនេះ ជូនអ្នកមានគុណនៅផ្ទះរបស់ខ្លួនផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានេះផងដែរ លោក ព្រាប សុវត្ថិ ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ព្រមទាំងភ្ជាប់មួយឃ្លាប្រាប់ថា៖ “ឆ្នាំនេះអត់បានទៅណាឆ្ងាយ ជូនម្ហូបអាហារដល់ ឳពុកម្ដាយ ជួបជុំគ្រួសារ ថតរូប ២ , ៣ បុស្តិ៍ ៤ , ៥ បុស្តិ៍ ទុកជាអនុស្សារ មើលទៅស្អាតៗ ហើយសង្ហារ មិនដឹងនិយាយថាម៉េចទេ បងប្អូនកុំភ្លេច ជួបខ្ញុំបាទក្នុងការ Live ម៉ោង 7pm យប់នេះ”។

ក្រោយឃើញរូបភាពទាំងនេះភ្លាម ធ្វើឲ្យហ្វេនៗ បាននាំគ្នាចូលទៅ ខមិន ព្រោងព្រាតថា៖ “ម៉ាក់អុំស្អាតដល់ហើយ, បុគ្គលគំរូ idol, គ្រួសារមហាកក់ក្ដៅ, គ្រួសាគួអោយស្រឡាញ់ សូមអោយគ្រួសា១នេះជានិមឹត្តរូបនិងគំរូសំរាប់សិល្បះករនិងតារាខ្មែផងចុះ, កូនពូកាត់ទៅរកពូដល់ហើយ, ខ្ញុំគាំទ្របងជិត20ឆ្នាំហេីយបងនៅតែសង្ហារ, ស្អាតហេីយសង្ហាណាស់អាយដល់ជូនពរបងសុខភាពល្អ, សាធុបងព្រាបសុវត្តិ, មើលទៅមានក្ដីសុខណាស់ បងប្រុស”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment