ស្ងាត់ដំណឹងពីស្រុកខ្មែរ តែតាមពិត ឌីកាន កុលីន កំពុងសំងំបំពេញតួនាទីសំខាន់មួយ នៅសហរដ្ឋអាមរិក

ហ្វេសប៊ុក៖ កាលពីអំឡុងក្នុងឆ្នាំ ១៩៩០ និង ឆ្នាំ ២០០០ ពុកម៉ែបងប្អូនពិតជាបានស្គាល់ និង ល្បីពីបងប្អូនស្រីត្រកូល ឌីកាន ទាំងពីរនាក់គឺ ឌីកាន កុល្លីន និង ឌីកាន សុភនាថ ដែលអ្នកទាំង ២ គឺជាតារាចម្រៀងយ៉េយ៉េដ៏មានប្រជាប្រិយភាពផងដែរ នៅក្នុងឧស្សហកម្មកម្សាន្តខ្មែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀងជាបងប្អូនស្រីទាំង ២ រូបនេះ បានអង្រួនពិភពសិល្បៈខ្មែរ និង បានសាងភាពល្បីល្បាញខ្លាំងណាស់ កាលពីជំនាន់ឆ្នាំ ១៩៩០ រហូតដល់ខ្ទង់ឆ្នាំ ២០០០ ជាងនោះ មិនថាតែទៅលើទឹកដមសំឡេងប៉ុណ្ណោះទេ សូម្បីតែរូបសម្រស់ និង ការលេងស្ទីលសម្តែងលើកឆាកតន្រ្តីម្តងៗរបស់បងប្អូនស្រីទាំង ២ រូបនេះ ក៏បានឆកយកបេះដូងអ្នកគាំទ្រមិនស្ទើដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលនោះគេចាំបានមិនភ្លេចនោះទេ បងប្អូនស្រីត្រកូល ឌីកាន ត្រូវបានគេស្គាល់ និង ចាប់ផ្តើមល្បីខ្លាំងតាមរយៈបទ «MAKARENA» និង បទ «PARA RA RA BOOM» និង មានបទមួយចំនួនទៀត ដែលបានស្ទួឲ្យកេរ្តិ៍ឈ្មោះតារាចម្រៀងជាបងប្អូននេះ បានល្បីល្បាញខ្លាំងទូទាំងប្រទេសនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈពេលកំពុងល្បីល្បាញខ្លាំង ស្រាប់តែនៅអំឡុងឆ្នាំ ២០០៥ តារាចម្រៀងបងប្អូនត្រកូល ឌីកាន ទាំង ២ បានស្ងាត់ឈឹងពីពិភពសិល្បៈតែម្តង ដោយ អ្នកនាង ឌីកាន កុល្លីន ដែលជាបងស្រីបានលាឈប់សិល្បៈតាំងពីឆ្នាំ ២០១៤ មកម៉្លេះ និង បានចេញទៅរស់នៅសហរដ្ឋអាមេរិកយ៉ាងសុខសាន្ត ហើយចំពោះអ្នកនាង ឌីកាន សុភនាថ ជាប្អូនស្រីគឺកំពុងរស់នៅក្នុងប្រទេសកម្ពុជា ក្រោយរៀបការជាមួយលោក ម៉ម មិថុនា ជាអ្នកនិពន្ធបទភ្លេងនៅក្រុមហ៊ុនហង្សមាសនៅឆ្នាំ ២០០២ និង មានមុខរបរបើកហាងអ៊ុតសក់ និង លក់សម្លៀកបំពាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើក្រឡេកទៅមើលជីវិតរស់នៅរបស់អ្នកនាង ឌីកាន កុល្លីន ដែលជាបងស្រីឯនោះវិញ បើទោះជាមិនសូវបង្ហាញវត្តមាននៅលើបណ្តាញសង្គមក៏ពិតមែន ប៉ុន្តែបើតាមការបង្ហោះរូបភាពរបស់អ្នកនាង ឌីកាន សុភនាថ ជាប្អូន គឺអ្នកនាង ឌីកាន កុល្លីន ក៏ធ្លាប់មកលេងស្រុកកំណើតកាលពីប៉ុន្មានឆ្នាំមុនផងដែរ។ សព្វថ្ងៃអ្នកនាង ឌីកាន កុល្លីន មានកូនប្រុសមួយរូបហើយ ដែលមានអាយុ ១៩ ឆ្នាំ។

លើសពីនោះ អ្វីដែលកាន់តែធ្វើឱ្យមហាជនទាំងក្នុង និង ក្រៅស្រុកធ្លាប់ជាអ្នកគាំទ្រអតីតតារាចម្រៀង ឌីកាន កុល្លីន កាន់តែសរសើររូបនាងនោះ ក៏ព្រោះតែបច្ចុប្បន្នអ្នកនាង គឺមានអាជីពជាគិលានុបដ្ឋាយិកា នៃមន្ទីរពេទ្យមួយក្នុងរដ្ឋកាលីហ្វ័រយ៉ាង។ ជាងនេះទៅទៀត អ្វីដែលកាន់តែគួរឱ្យស្ងប់ស្ងែង កាលពីកន្លងមក អ្នកនាង ឌីកាន កុល្លីន ក៏ទើបតែទទួលបានប័ណ្ណសរសើរក្នុងការធ្វើជាកងទ័ពអាវសមើលថែអ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យក្នុងរដ្ឋកាលីហ្វ័រយ៉ាទៀតផង៕

Related posts

Leave a Comment