ក្រោយផ្តាចំណងស្នេហ៍ជិត ១០ ឆ្នាំ បានជាង ១ ខែ ស្រាប់តែអតីតភរិយា ស៊ុក សុភា ពានពោលពាក្យមួយម៉ាត់ចុងក្រោយបែបនេះថា…

ហ្វេសប៊ុក៖ បើគិតត្រឹមពេលនេះរយៈពេលជាង ១ ខែមកហើយ ដែលតារាសម្តែងលោក ស៊ុក សុភា បានស្ពាយឈ្មោះជាពោះម៉ាយ ក្រោយភរិយារបស់លោកបានប្រកាសក្តែង នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ កន្លងមកនេះ។ ក្នុងការលេងលះនោះដែរ លោក ស៊ុក សុភា ក៏មិនបានបញ្ជាក់អ្វីច្បាស់នោះដែរ ត្រឹមតែភរិយារបស់លោកលើកឡើថា ព្រោះពាក្យថាឆ្អែត និង ហេតុផលមួយចំនួនទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រយៈពេលជាង ១ ខែ ក្រោយការលែងលះរបស់លោក ស៊ុក សុភា និង អតីតភរិយា នៅតែធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាអ្នកគាំទ្រនៅតែមិនអស់ចិត្ត ក៏ព្រោះតែគូស្វាមីភរិយារបស់តារាសម្តែងរូបនេះ កន្លងមកស្រលាញ់គ្នាខ្លាំងរយៈពេលជិត ១០ ឆ្នាំមកហើយ ព្រមទាំងមានចំណងដៃកូនដល់ទៅ ៥ នាក់ទៀតនោះ។ ទោះបីជាមានមហាជនជាច្រើនសង្ឃឹមថា លោក ស៊ុក សុភា និង អតីតភរិយា និងត្រូវរូវគ្នាវិញ តែដំណឹងល្អនេះហាក់មិនមានដំរួញណាមួយសោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ កន្លងមកនេះ អតីតភរិយារបស់លោក ស៊ុក សុភា ដែលមានគណនីហ្វេសប៊ុកឈ្មោះថា «Sarina Luky Luy» បានចែករំលែករូបភាព និង សារចាស់របស់ខ្លួនដោយបានភ្ជាប់សារមួយឃ្លាយ៉ាងខ្លីដូច្នេះថា៖ “អស់ពាក្យត្រូវនិយាយ» ដែលជាពាក្យធ្វើឲ្យមហាជនកាន់តែយល់ថា អ្នកនាង និង ស្វាមីពិតជាលែងលះគ្នាដាច់ស្រឡះពិតប្រាកដមែនហើយ។ យ៉ាងណាក៏ដោយ ក៏មហាជនជាច្រើនបានពោលពាក្យយល់ចិត្ត និង យល់ពីការសម្រេចចិត្តរបស់លោក ស៊ុក សុភា និង អតីតភរិយាផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment