ទឹកចិត្តប្រពៃណាស់! ស្រីស្អាត Bee Yobo Bee ឆ្លៀតពេលយកខោអាវនិងថ្នាំសង្កូវទៅជូនលោកយាយ លោកតា ក៏បានជួបក្មេងប្រុសម្នាក់គួរឲ្យអាណិត មានតែសូមអំពាវនាវដល់បងប្អូន មេត្តាជួយគាត់ផង ព្រោះថា…(មានវិដេអូ)

មានបងប្អូនជាច្រើន ប្រាកដជាបានស្គាល់ តារាហ្វេសប៊ុកកញ្ញា Bee Yobo Bee ដែលជាបុគ្គលម្នាក់តែងតែជួយដល់ ជនទីទាល់ក្រ និងក្មេងប្រុសម្នាក់ៗកំពុងតែជួបនូវការលំបាក។ ដោយឡែកកាលពីយប់មិញនេះ​តារាហ្វេសប៊ុក កញ្ញា Bee Yobo Bee ក៏បាននាំយកសំភារៈ ទៅចែកជូនដល់លោកយាយ លោកតា។

នៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញា Bee Yobo Bee បានបង្ហោះសារថា “សប្បាយចិត្តខ្លាំងណាស់បានូនថ្នាំពេទ្យនឹងខោអាវដល់លោកតាលោកយាយចាស់ហើយបានជួបប្អូនប្រុសម្នាក់កេីតជំងឺប៉ូរីយ៉ូហើយបាក់ដៃមួយចំហៀងទៀតបើបងប្អូនចង់ជួយគាត់ជួយតាមម្តាយគាត់បានតាមលេខគាត់086574121សំខាន់ខ្ញុំអានិតប្អូនប្រុសណាស់😭❤️

ជូនបុណ្យផងទាំងអស់គ្នា🙏🏻 help share 🙏🏻”។ តាមវិដេអូរបស់កញ្ញា បានប្រាប់បន្ថែមទៀតថា ប្អូនប្រុសរស់នៅជាមួយម្តាយ​ ដែលគាត់ជាអ្នករើសអេតចាយ ហើយឪពុកបានរត់ចោលគាត់តាំងពីគាត់នៅក្នុងផ្ទៃ (កំព្រាឪពុក) ហើយរាល់ថ្ងៃនេះគាត់ពិតមានការលំបាកជាខ្លាំង ។ ប្រសិនបើបងប្អូនចង់ជួយប្អូនប្រុស គាត់នៅខាងផ្សារអូរឬស្សី ។

អាស្រ័យហេតុនេះ សូមបងប្អូនមេត្តាជួយដល់ក្មេងប្រុសម្នាក់ ដែលកំពុងតែជួបនូវការលំបាក ដោយសារជំងឺប៉ូរីយ៉ូ ហើយបាក់ដៃមួយ ចំហៀង ដែលត្រូវការបងប្អូនជួយដល់ក្មេងប្រុសកំសត់ម្នាក់នេះផង៕

Related posts

Leave a Comment