ស្រស់ស្អាតខ្លាំងមែន! មើលសឹងតែមិនស្គាល់ ល្អហួស តុបតែងខ្លួនអមដោយមួយឈុតនេះ ស្អាត ដូចគំនូរ ល្អគ្រប់ជ្រុងជ្រោយ

ភ្នំពេញ៖ ដូចដែលបងប្អូនបានដឹងច្បាស់ហើយថា កុមារី ល្អហួស កូនស្រីម្នាក់របស់ តារាស្រី ដេន នីក្វាន់ ដែលត្រូវមហាជនសរសើរថា មានសម្រស់ស្រស់ស្អាត ហើយមើលទៅរមទម្យកាត់តាមអ្នកម៉ាក់ជាខ្លាំង បើទោះបីដឹងថា សម្រស់តារាស្រី ដេន នីក្វាន់ ស្អាតព្រោះតែ កែកុនក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមពីនេះទៅទៀត កុមារី រូបនេះមានវ័យត្រឹមតែ ១៣ ឆ្នាំ តែបើក្រឡេងទៅមើលសម្រសវិញ នរណាៗក៏សរសើរដែរ ល្អគយល្អគន់ដូចគំនូរវិចិត្រ គួរឲ្យដោយផ្ចិតផ្ចង់ សមលើសមក្រមសមសួនខ្លាំងណាស់ តេបើសិនជាមនុស្សធំវិញ មហាជណពិតណាស់ ថាស្អាតមកពីការកែសម្ផស្សជាក់ជាមិនខាន តែនេះ កុមារី នៅក្មេងខ្ចី ស្អាតដោយមិនចាំបាច់កែកុន សូម្បីតែបន្តិច ធ្វើដូចម្តេចមិនឲ្យបងប្អូនមហាជន ទប់ការសរសើរមិនដាច់ពីមាត់ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅព្រឹកមិញនេះ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នេះ កុមារី ល្អហួស បានតុបតែងខ្លួនក្នុងឈុតប្រពៃណីបុរាណមួយ ព្រមជាមួយនឹងការប្រើទឹកមុខស្មើទៀតនោះ រូបនាង បែរជា រំលេចសម្រស់ពីធម្មជាតិ បែបនារីខ្មែរ រឹងមាំ ទន់ភ្លន់ ឃើញហើយចង់មើលម្តងទៀត មើលកាន់តែយូរ ឃើញសម្រស់កាន់តែស្អាត មិនគួរឲ្យជឿថា វ័យក្មេងខ្ចីដូច្នេះសោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម ធ្វើឲ្យហ្វេនៗ ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក លាន់មាត់គ្នាសរសើរមិនដាច់ពីមាត់ឡើយ រហូតមានអ្នកខ្លះ ចូលទៅខមិន ព្រោងព្រាតថា៖ “ស្រស់ស្អាតខ្លាំងមែន រកអ្វីមកផ្តឹមបានទេ, ពេលស្អាត់ពេកចឹងអីមិនដឹងនិយាយអីអោយត្រូវទេល្អហួសអេីយ, សែនស្រឡាញ់, ស្បែស្អាតអូនល្អហួស, កុលធីតាខ្មែរ ស្រស់ស្អាតទាំងព្រម, ដូចគំនូរ, ស្អាតគ្មានទាស់ម៉ងក្មួយស្រី, ខ្មួយស្រីស្អាតណាស់កូរអោយសាឡាញ”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment