បើកបង្ហាញសម្រស់នៅក្រៅ តួអង្គក្រវ៉ាន ក្នុងរឿង «នគរមាស» ស្រស់ស្អាត គួរឲ្យស្រលាញ់ណាស់ កាន់តែពិសេសនោះ ត្រង់ថ្ពាល់ខួចហ្មង…

ភ្នំពេញ៖ ថ្មីៗមកនេះ មហាជនជាច្រើនមានការផ្ទុះចាប់អារម្មណ៍នឹង រឿងភាគបុរាណខ្មែរថ្មីមួយ ដែលកំពុងនឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ CTN ដែលមានចំណងជើងថា «នគរមាស» ដែលកំពុងមានប្រជាប្រិយភាព និងទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់បណ្តាមហាជនខ្មែរ ដែលនិយមរឿងភាគបុរាណខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ប្រសិនបើពុកម៉ែបងប្អូនដែលធ្លាប់ បានទស្សនារឿងភាគបុរាណនេះហើយ ប្រាកដចិត្តណាស់ថា ស្គាល់តួអង្គកុមារី «ក្រវ៉ាន់» ឈ្មោះពិតគឺ «រ៉ាស៊ី លីខារីសា» ដែលមានរូបសម្បិត្តស្រស់ស្អាតខ្លាំង ដែលរូបនាងបានប្រាប់ថា រូបនាងបានចូលសិល្បៈតាំងពីអាយុ ៧ ឆ្នាំ មកម្ល៉េះហើយក៏ត្រូវចឹងថា រូបនាងក៏មានបងស្រីម្នាក់ទៀត ក៏ជាតារាសម្តែងវ័យក្មេងដូចខ្លួនដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នាផងដែរនេះ នៅក្រៅឆាកសម្តែង រូបនាងជាក្មេងស្រីគួរឲ្យស្រលាញ់ ហើយថែទាំងក្លាហានផងដែរ ជាពិសេសគឺត្រង់ថ្ពាល់ខួចនេះតែម្តង ដែលធ្វើឲ្យបងប្អូនខ្មែរសរសើរថា កុមារីរូបនេះ ពិតជាមានផ្ទៃមុខស្រស់ប្រិមប្រិយខ្លាំងណាស់ ញញឹមសែនស្រស់ មិនតែប៉ុណ្ណោះរូបនាងក៏ជា ក្មេងស្រីដែលមានពណ៌សម្បុរភ្លឺ ដែលធ្វើឲ្យរូបនាង ក្លាយជាតួអង្គវ័យក្មេងម្នាក់ ដែលគួរឲ្យស្រលាញ់ខ្លាំងណាស់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment