អីយ៉ា ទើបតែភ្ជាប់ពាក្យបានជាង ១ ខែ ស្រាប់តែ វីរៈ និច្ច និង អនាគតស្វាមី ដើរចែកធៀបបាត់…

កាលពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ តារាចម្រៀងវ័យក្មេង វីរៈ និច្ច បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រជាច្រើន ហាក់ភ្ញាក់ផ្អើល និង រំភើបចិត្តជួសនាងយ៉ាងខ្លាំង បន្ទាប់ពីឃើញរូបនាង បានដឹកដៃគូស្នេហ៍ជួបចាស់ទុំតាមប្រពៃណីហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងមួយរយៈចុងក្រោយមកនេះ ចាប់តាំងពីប្រកាស់ដំណឹងភ្ជាប់ពាក្យរួចមក តារាចម្រៀងវ័យក្មេង វីរៈ និច្ច និង គូដណ្តឹងរូបសង្ហារប់សនាង មមាញឹកខ្លាំងក្នុងការថតរូប Pree-Wedding សម្រាប់ត្រៀមខ្លួនធ្វើជាកូនកំលោះ កូនក្រមុំមុនថ្ងៃពិសេសរបស់ពួកគេមកដល់ ដោយតារាចម្រៀងស្រីរូបនេះ បានទម្លាយរូបថតផ្អែមល្ហែមមុនរៀបការជាច្រើនហូរហែតាមរយៈគណនីហ្វេសប៊ុក និនង អ៊ីនស្ត្រាក្រាម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រាន់តែភ្ជាប់ពាក្យមិនយូរប៉ុន្មានផង វីរៈ និច្ច និង អនាគតស្វាមី រើសបានថ្ងៃល្អដើម្បីចាប់ផ្តើមជីវិតគូដើរផ្លូវរួមគ្នាស្រេចទៅហើយ ដោយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុករបស់ តារាចម្រៀងស្រីខាងលើនេះ បានបង្ហោះបណ្តើរគ្នាដើរចែកធៀបរៀបការបណ្តើរៗហើយ។ ខណៈកំពុងត្រៀមខ្លួនធ្វើជាកូនក្រមុំដ៏ស្រស់ស្អាត ក្នុងនោះដែរ វីរៈ និច្ច បានលើកឡើងជាមួយអារម្មណ៍រំភើបបែបនេះថា៖ “ម្តងគេម្តងយេីង ឡូវដល់វេនយេីងហេីយ ខិខិខិ ដេីរចែកធៀបបងប្អូន”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment