អតីតារាសម្តែងភាពយន្ត សុខ ស្រីមុំ ច្រៀងឡើងពិរោះស្រួយស្រឹប និងបង្ហាញសម្រស់ក្នុងវ័យ ៤៨ ឆ្នាំ សម្រស់នៅឡើងខ្ញង់…(មានវីដេអូ)

ហ្វេសប៊ុក៖ ទោះបីជាចាកឆ្ងាយពីសិល្បៈ ក្នុងស្រុកទៅរស់នៅឯសហរដ្ឋអាមេរិក អស់រយៈពេលមិនតិចជាង ២០ ឆ្នាំ ក្តី ប៉ុន្តែអតីតតារាសម្តែងជើងចាស់ សុខ ស្រីមុំ ដែលសម្បូរដោយសមត្ថភាព និង ទេពកោសល្យសម្តែងក្នុងកាយវិការក្រមិចក្រមើម ធ្វើមុខធ្វើមាត់គួរឲ្យក្នាញ់ នៅតែដក់ជាប់នៅក្នុងក្រអៅបេះដូងអ្នកគាំទ្រដូចដើម។ បន្ថែមពីនោះ ទោះបីជាខានបង្ហាញការសម្តែងច្រើនឆ្នាំ តែតារាភាពយន្តជើងចាស់រូបនេះ នៅតែបន្សល់ទុកស្នាដៃសម្តែងក្នុងខ្សែភាពយន្តជាច្រើនដល់ក្មេងៗជំនាន់ក្រោយទៀតផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំឡឹងផងដែរថា តារាសម្តែងស្រីថ្ពាល់ខួចល្បីកាលពីទស្សវត្សវ៍ ៨០-៩០ សុខ ស្រីមុំ បានលាប្រិយមិត្តនិងអ្នកគាំទ្រចេញទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិក តាំងពីក្នុងឆ្នាំ ១៩៩៤ ដោយអ្នកនាងបានទម្លាក់ចោលទាំងស្រុងនូវការសម្តែងទាំងអស់នៅប្រទេសកម្ពុជា តែកាលនោះអ្នកនាងនៅតែបន្តជាតារាចម្រៀងនៅឯសហរដ្ឋអាមេរិក រួមនឹងសិល្បៈរួមជំនាន់មួយចំនួនផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ បើគិតមកតាំងពីឆ្នាំកំណើត ១៩៧៣ មកដល់ឆ្នាំ ២០២១ នេះ អ្នកនាង សុខ ស្រីមុំ មានអាយុ ៤៨ ឆ្នាំហើយ ប៉ុន្តែរូបសម្រស់របស់អតីតតារាភាពយន្តនៅតែស្រស់ស្អាត និង នៅតែខ្ញង់ដដែល ពោលគឺមិនចាស់តាមវ័យឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នាពេលថ្មីៗមកនេះ អ្នកនាង សុខ ស្រីមុំ ក៏បានបង្ហាញវីដេអូពីជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកនាង អមនឹងការបកស្រាយបទចម្រៀងដោយផ្ទាល់ទៀតនោះ អ្នកនាងក៏ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានលើកឡើថា សុខ ស្រីមុំ មិនត្រឹមតែសម្រស់នៅចាំទេ តែសំឡេងវិញនោហ ក៏នៅតែពិរោះមិនប្រែដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពនិងវីដេអូខាងក្រោមនេះ។

Related posts

Leave a Comment