តោះមកស្ដាប់ចម្រៀងកុមារី ឡាយ លក្ខិណា កាលពីជាង ២០ ឆ្នាំមុន ស្ដាប់ហើយពិរោះខ្លាំងណាស់…(មានវីដអូ)

ហ្វេសប៊ុក៖ ហ្វេនៗមួយចំនួនពិតជានៅចាំបាន តារាចម្រៀងនិងសម្តែង ឡាយ លក្ខិណា ប្រាកដជាធ្លាប់បានដឹងមកហើយថាតារាស្រីរូបនេះបានចាប់យកអាជីពជាតារាសម្តែងមុននឹងក្លាយទៅជាតារាចម្រៀងអាជីពដ៏មានទេពកោសល្យ។ ដោយសមត្ថភាពក្នុងវិស័ល្បៈរបស់ ឡាយ លក្ខិណា ទើបធ្វើឲ្យបណ្តាលក្រុមហ៊ុន និង ផលិតកម្មខ្មែរនៅក្រៅប្រទេសជាច្រើនបានអញ្ជីញរូបនាងទៅសម្តែង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងបច្ចុប្បន្ន ឡាយ លក្ខិណា ក៏កំពុងតែស្ថិតនៅឯប្រទេសកាណាដា ដោយមានការអញ្ជើញទៅចូលរួម និង ចុះកុងត្រាជាតារាចម្រៀងផ្លូវការរបស់ Sandap Production ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះជាមហាជនធ្លាប់បានឃើញពីការសម្តែង និង ច្រៀង របស់តារាស្រីដ៏មានទេពកោសល្យនេះជាច្រើនមកហើយ ប៉ុន្តែក៏នៅមានអ្នកគាំទ្រតិចណាស់ធ្លាប់បានទស្សនាការសម្តែង និង ច្រៀងរាំ របស់ ឡាយ លក្ខិណា កាលពីកុមារភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញថ្មីៗនេះ តាមផេកហ្វេសប៊ុកផ្លូវការរបស់ «មហោស្រពតន្ត្រី និង ចម្រៀងកុមារ» បានបង្ហើបពីដេអូនៃការសម្តែងរបស់កុមារី ឡាយ លក្ខិណា នូវបទចម្រៀងមានចំណងជើងថា «កុមារស្រឡាញ់សន្តិភាព» ហើយវីដេអូនោះត្រូវបានថតតាំងពីឆ្នាំ ១៩៩៣ មកម្ល៉េះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីដេអូចម្រៀងនោះ បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមមានការចាន់អារម្មណ៍ និង សរសើរយ៉ាងខ្លាំងពីសមត្ថភាពសិល្បៈរបស់ ឡាយ លក្ខិណា កាលពីកុមារ។ លើសពីនោះ មិនត្រឹមតែសំឡេងពីរោះតាំងពីក្មេងនោះទេ តែបើក្រឡេកទៅមើលកាយវិការកុមារី ឡាយ លក្ខិណា ក៏ញាក់ ក្រមិចក្រមើមណាស់ ពិតជាគួរឱ្យស្រឡាញ់។

គួរបន្ថែមថា បើតាមការបង្ហោះលើគណនីហ្វេសប៊ុក ឡាយ លក្ខិណា បានឱ្យដឹងថា បទចម្រៀងក្នុងវីដេអូនោះ ក៏ជាការនិពន្ធដោយលោកឪពុករបស់នាង កាលលោកនៅមានជីវិតផងដែរ៕

Related posts

Leave a Comment