បាត់មុខពីសិល្បៈយូរ លោក អាន វិសាល ម្ចាស់បទ «ទឹកភ្នែកខ្ទើយ» សំងំបើករបរកស៊ីមួយនេះ ដើម្បីចិញ្ចឹមជីវិត

ហ្វេសប៊ុក៖ បើគិតដល់ពេលនេះ គឺមានរយៈពេលច្រើនឆ្នាំមកហើយ តែតារាចម្រៀងលោក អាន វិសាល មិនសូវជាបានចេញបទចម្រៀងថ្មី និង ពុំសូវបានបង្ហាញវត្តមាននៅលើកញ្ចក់ទូរទស្សន៍។ កាលនោះគេចាំបានថា កាលពីអំឡុងក្នុងឆ្នាំ ២០១៨ គេបានឃើញលោកធ្លាប់បានឡើងច្រៀងលើឆាកតន្រ្តីម្តងម្កាល តែក្រោយមកក៏បាត់ដំណឹងឈឹងតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង សព្វថ្ងៃនេះទោះបីជាចាកឆ្ងាយពិសិល្បៈច្រើនឆ្នាំក៏ពិតមែន ប៉ុន្តែលោក អាន វិសាល កំពុងតែប្រកបរបរកស៊ីប្រចាំថ្ងៃ ក្រោយពីកន្លងមកនលោកធ្លាប់ជួបប្រទះនូវភាពលំបាកខ្លះៗនៅក្នុងជីវិត។ ក្នុងនោះ លោក អាន វិសាល បានបើកហាងលក់នំបញ្ចុកពេលថ្ងៃ និង ភោជនីដ្ឋានផឹកស៊ី គ្រឿងក្លែមមួយកន្លែង តែដោយការរាតត្បាតកូវីដ លោកក៏បានបង្កើតការើក់គ្រឿងក្លែម និង អាហារផ្សេងៗតាមអនឡាញវិញ ដែលពេលនេះកំពុងកាក់កបគួរសម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំឡឹងផងដែរថា លោក អាន វិសាល គឺជាតារាចម្រៀងម្នាក់ ដែលមានឈ្មោះបោះសំលេង និង បោះជំហានដំបូងក្នុងផលិតកម្ម CB ដោយកាលនោះបទចម្រៀងល្បីៗរបស់លោកជាច្រើនមានការគាំទ្រ ជាពិសេសគឺបទ «ទឹកភ្នែកខ្ទើយ»។ បន្ថែមពីនេះទៅទៀត ក្រោយផលិតកម្ម CB បានបិទ រូបលោកក៏បានក្លាយទៅជាតារាចម្រៀងប្រចាំផលិតកម្ម M ផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment