ស្អាតប្លែកទាកភ្នែកណាស់! មាស សុខសោភា ពាក់អាវចាក់ដោយដៃ លោកយាយម្នាក់ ខណៈថតបទចម្រៀង MV ថ្មី ពិតជាសមសួន ណាស់…

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តជាច្រើន ពិតជាបានស្គាល់ច្បាស់ជាក់ជាមិនខាន គឺតារាចម្រៀងស្រីដែលមានសម្លេងផ្អែមពិរោះនោះ គឺ មាស សុខសោភា។ ហើយបច្ចុប្បន្ននេះ តារាស្រីខាងលើរូបនេះ កំពុងជ្រកកោននៅក្នុងផលិតកម្មរាម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញសព្វថ្ងៃនេះ គេសម្គាល់ឃើញថា បទចម្រៀងថ្មីៗជាច្រើន ហាក់ចាប់ផ្តើម រំលេចអនុស្សាវរីយ៍ វប្បធម៌ខ្មែរខ្លះៗ បណ្តើរៗហើយ ដែលនេះជារូបភាពមួយដែលបងប្អូនខ្មែរ ជាអ្នកគាំទ្រពិតជា ចង់ឃើញខ្លាំងណាស់ ពីIdolរបស់ខ្លួនម្នាក់ៗ មិនតែប៉ុណ្ណោះ ប្រសិនបើការធ្វើបែបនេះចាប់ផ្តើមក្លាយជាទម្លាប់នោះ ប្រាកដណាស់វប្បធម៌ខ្មែរនឹងចាប់ផ្តើមរីកចម្រៀងមិនខាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះផងដែរ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នេះ គេបានឃើញតារាចម្រៀង មាស សុខសោភា កំពុងតែថតMVបទថ្មី ឲ្យផលិតកម្មរាមនោះ រូបនាងក៏បានរំលេចអាវចាក់ ដែលជាស្នាដៃរបស់លោកយាយម្នាក់ ដោយប្រើពេលចាក់រហូតទៅដល់ ៥ខែ ដើម្បីរំលឹកពីអនុស្សាវរីយ៍ កាលពីទសវត្សទី ៨០ និង ៩០ ដែលនេះ ជៀជាក់ថាក្មេងៗជំនាន់ក្រោយ កម្រនឹងបានដឹងណាស់ ថាអាវចាក់នេះ គឺពេញនិយមខ្លាមង កាលក្នុងចន្មោះសម័យនោះ ដោយមនុស្សស្រីៗម្នាក់ៗ បានប្រើប្រាសអាវចាក់នេះ ស្ទើរគ្រប់កាលៈទេសៈតែម្តង មើលទៅពិតជាស្រស់ស្អាត សមសួន រមទម្យដូចឈ្មោះ នារីខ្មែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នងនោះផងដែរ មាស សុខសោភា បានបញ្ជាក់បន្ថែមទៀតថា៖ “ម៉ាក់យាយជាទីគោរពស្រលាញ់ អាវដែលម៉ាក់យាយចំណាយពេលជាង ៥ខែចាក់ សម្រាប់ឲ្យចៅៗពាក់ថតMV បទចង្វាក់ប្រពៃណីខ្មែរនាឱកាសបុណ្យភ្ជុំនេះ គឺចៅបានធ្វើរួចហើយ។ ចៅក៏រំភើបដែលបានយកស្នាដៃលោកយាយមកបង្ហាញ និងអាចរំលឹកអនុស្សារីយ៍សម័យអាវចាក់នាទសវត្ស៨០ និង ៩០។ យ៉ាងណាក្តីសូមបងប្អូនរង់ចាំទស្សនាទាំងអស់គ្នា និងសូមជូនពរលោកយាយមានសុខភាពល្អ។”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment