ឃើញហើយរំភើបតាម! អីយ៉ា ចំថ្ងៃខួបកំណើត កែវ វាសនា ស្រាប់តែ ភរិយា លួចទិញកាដូមួយនេះមក surprise ស្វាមី បើកមើល ស្រាប់តែឃើញ គឺ..(មានវីដេអូ)

ហ្វេសប៊ុក៖ កាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ នេះ គឺជាថ្ងៃខួបកំណើតរបស់ តារាចម្រៀងដ៏ល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ លោក កែវ វាសនា កាន់តែពិសេសនោះ គឺភរិយា របស់លោក បានទិញកាដូមួយមក surprise ស្វាមីរបស់ខ្លួន គ្រាន់បើកមើលភ្លាមឃើញ ទូរស័ព្ទដៃទំនើបមួយគ្រឿង ស៊េរីចុងក្រោយគេ គឺ Iphone 13 Pro។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ ភរិយាលោក ក៏បានប្រាប់បន្ថែមទៀតថា៖ “រីករាយថ្ងៃកំណើតប្តី 26.9.2021 ថ្ងៃនេះជាថ្ងៃបងកើតពិតប្រាកដ រាល់ដងបងធ្វើថ្ងៃ12.12 តែអូនចង់សូប្រាយបងថ្ងៃពិតប្រាកដមានន័យជាងតែមិនបានសម្រេច បានណាត់បងញាំអីថ្ងៃនេះដែរតែបងចាំបាច់ទៅក្រៅខានពុំបាន(ព្រោះបងមិនទម្លាប់ធ្វើថ្ងៃនេះ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើអូនហាមបងពេកខ្លាចសូប្រាយមិនបានសម្រេច ហើយគិតថាបងទៅជិតៗនេះទេក៍អោយទៅៗព្រោះរាល់ដងទៅតែម៉ោង8ជាងមកដល់វិញហើយល្មមញាំអីមួយគ្នាបាន តែចាយដនអីថ្ងៃនេះបងទៅរៀងឆ្ងាយស្មើនេះហើយមិនទាន់មកដល់ទៀត ចឹងមានតែផុសជូនពរបងម៉ងទៅ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមអោយបងមានសុខភាពល្អ រកសុីកាន់តែមានបាន ទៅណាមកណាមានតែគេស្រលាញ់គាំទ្រ ហើយ ស្រលាញ់ប្រពន្ធកូនអោយច្រើន ចង់ប្រាប់បងថាអូនរកទិញទូរសព្ទ័នេះ2ថ្ងៃទម្រាំបានពណ៌ដែលបងចូលចិត្ត ព្រោះទូរស័ព្ទទើបតែមកដល់ខ្មែរថ្ងៃនេះ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយទទួលកាដូពីភរិយា រួច លោក កែវ វាសនា បានទំលាយពាក្យក្នុងចិត្តចេញមកថា “អរគុណចែ CHY លួចទិញអោយស្ងាត់ៗ ស្គាល់រស់ស្នេហ៍នៃគ្រាដំបូងហើយ អ៊ីចឹងតើបានយល់សបិ្តឃើញតែឈាម Lim Sokuntheary”។

បន្ទាប់ពីទទួលកាដូពីភរិយា រួចមក ស្រាប់តែ លោក កែវ វាសនា បានទម្លាយអារម្មណ៍ក្នុងចិត្តបែបនេះថា៖ “អរគុណចែ CHY លួចទិញអោយស្ងាត់ៗ ស្គាល់រស់ស្នេហ៍នៃគ្រាដំបូងហើយចឹងតើបានយល់សប្តិឃើញតែឈាម”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពនិងវីដេអូខាងក្រោមនេះ។

Related posts

Leave a Comment